កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ពិធីការិនី បានសួរសំណួរទៅកាន់ តារាចម្រៀងល្បីឈ្មោះ ខេមថា «អ្នកដែលបងឯងធ្លាប់លេងបាល់ជាមួយទាំងអស់ អ្នកណាដែលលេងអត់ជាងគេ?»។ ភ្លាមនោះ ស្រាប់តែ តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatraរូបនេះឆ្លើយថា «មានច្រើនណាស់ មានបង ពាក់មី ប្អូនចក់ ក៏ពិបាកដែរ ទប់បាល់អត់ជាប់ទេ តែស្បែកជើងពាក់សុទ្ធតែ ហ្ស៊ីន»។ ពាក្យពេចន៍ ទំនងជាការលេងសើចនេះ បានធ្វើឲ្យល្បីល្បាញក្នុងពិភពបាល់ទាត់ស្រុកខ្មែរ រហូតគណនីហ្វេសប៊ុកមួយឈ្មោះ«Sreu Kimhuo» យកទៅសរសេរអក្សរដាក់លើរូបថតAdminជីងចងក់ថា «Mentionមិត្តភក្ដិរបស់អ្នក លេងបាត់មិនកើត តែពាក់ស្បែកជើងសុទ្ធOriginal»។ ដោយឃើញគេបង្ហោះបែបនេះ Adminជីងចងក់ បានចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយប្រាប់ទៅវិញថា «ឆាប់មកខ្មែរមកប្អូន បងនឹកណាស់! បេះដូងបង»។ តាមរយៈការចែករំលែកនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ«OuDom Phall» បានចូលទៅខំមិនបែបមិនសមរម្យថា «លេងមិនកើត តែបានប្រពន្ធដោះធំយោង»។ ជាការឆ្លើយតប Adminជីងចងក់ បានដាក់ទៅវិញខ្លាំងៗថា «អូននិយាយដោយប្រើខួរប្អូន ម្ដាយប្អូនក៏ជាស្រីដែរ មានដោះ តូច ធំបងមិនដឹងទេ តែប្អូនសរសេរមកចឹងទាល់តែប្អូនកើតពីរន្ធឈើ បានគិតចឹងមកកើត»។ បន្ថែមលើនេះ…
អានបន្តDay: May 21, 2022
អត់ភ្លេចកំណើត! យឿន ពិសី បញ្ចប់កុងត្រាជាមួយហង្សមាស ហើយបង្ហាញការដឹងគុណចំពោះផលិតកម្មមួយនេះថា…
លោកអ្នក ទំនង ជាបានជ្រាបរួចមកហើយថា យឿន ពិសី ជាកូនទីពីរក្នុងបណ្ដាបងប្អូនប្រុសស្រី៧ នាក់ ដែលមានស្រុកកំណើតនៅក្នុង ខេត្តកំពង់ចាម។ ដោយសារតែពិការភាព និងជីវភាពគ្រួសារក្រខ្សត់ ពិសី មិនត្រូវបានឪពុកម្តាយអនុញ្ញាតឲ្យចូលរៀនដូចក្មេងដទៃទៀតនោះទេ។ ទោះយ៉ាងណា កាលពីអំឡុងឆ្នាំ២០១៥ យឿន ពិសី បានចូលរួមប្រឡងCambodia’s Got Talent ដោយប្រើទឹកដមសំឡេងរបស់ខ្លួនច្រៀងបទបុរាណ ហើយដោយហេតុថា លោក ជាជនពិការភ្នែកនោះ បានធ្វើឲ្យមហាជនអាណិត បោះឆ្នោតឲ្យលោកយ៉ាងច្រើន លើសបេក្ខជនដទៃ រហូតក្លាយជាម្ចាស់ពានដ៏មានសក្ដានុពលមួយនេះ។ ក្រោយមក ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ លោកយឿន ពិសី បានចូលរោងការ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ក្រោយរៀបការរួច ក៏ទទួលដំណឹងដ៏រីករាយថា ភរិយា របស់តារាចម្រៀងពិការភ្នែករូបនេះ បានសម្រាលកូនប្រុស ដោយជោគជ័យ ទាំងម្ដាយនិងកូនមានសុភាពល្អ។ ងាកមកនិយាយពានរង្វាន់Cambodia’s Got Talent របស់យឿន ពិសី វិញ…
អានបន្តមិនជឿកុំប្រមាថ! មុនជួបគ្រោះ.ថ្នាក់, ម្ដាយ សុវត្ថិឌី ធារិកា បានទៅរកគ្រូ ហើយគ្រូទាយ ប្រាប់ច្បាស់ៗថា ដាច់ខាត…(មានវីដេអូ)
លោកអ្នក បានជ្រាបរួចមកហើយថា ស,ពអ្នកមានគុណទាំង២របស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានបូជារួចរាល់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខណៈពិធីបុណ្យ៧ថ្ងៃ នឹងធ្វើឡើង នៅថ្ងៃទី២២ ខែឧសភា នៅគេហដ្ឋានលេខ៦៧ ផ្លូវ១៧ បុរីឡាយគង់២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ត្រឡប់មកនិយាយ រឿងមុនឪពុកម្ដាយ ធារិកា ទទួលមរណភាព ដោយសារក្រឡាប់រថយន្តនៅខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា វិញ គឺថា មានហេតុភេទមួយចំនួន បានកើតឡើង ធ្វើឲ្យគ្នាស្ដាប់ហើយ មានអារម្មណ៍ព្រឺសម្បុរតែម្ដង។ ជាក់ស្ដែង តារាសម្ដែង សាឡាត់ ស្រីឡាង នៅពេលចូលរួមបុណ្យស,ពម្ដាយឪពុកធារិកា ក្រោយទទួលមរណភាព១ថ្ងៃនោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ខ្លួនជាមិត្តភក្ដិជាមួយតារាចម្រៀង សុវត្ថិឌី ធារិកា ហើយជាអ្នកជិតខាងគ្នាច្រើនឆ្នាំមកហើយ។ ស្រីឡាងថា គ្រាន់តែឮដំណឹងភ្លាម អ្នកជិតខាងទាំងអស់ យំតែម្តង ទទួលយកអត់បាន ដោយសារគាត់ទៅលឿនពេក ហើយទៅស្រស់ៗពេក។ ស្រីឡាត់ ស្រីឡាត បន្តថា…
អានបន្តចប់បាត់! ថ្ងៃរើសអដ្ឋិធាតុឪពុកម្ដាយ ប្អូនប្រុសរើសបានរបស់សំខាន់ ខណៈធារិកា បានត្រឹមតែថា…(មានវីដេអូ)
ប្រិយមិត្ត ពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា ក្រោយពីឪពុកម្ដាយរបស់ខ្លួន បាត់បង់ជីវិតនោះ, សុវត្ថិឌី ធារិកា យំស្ទើរខ្សោះខ្លួនទៅហើយ ហើយស,ពអ្នកមានគុណទាំង២របស់នាង ត្រូវបានបូជារួចរាល់ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ អ្វី ដែលកាន់តែស្រណោះ និងអាណិតទៀតនោះ នៅពេលបូជាអ្នកមានគុណទាំង២, សុវត្ថិឌី ធារិកា យំស្រែកខ្លាំងៗថា ម្ដាយហូរទឹកភ្នែក ហើយសួរគេ សួរឯងថា ហេតុអ្វីម្ដាយខ្លួនហូរទឹកភ្នែក។ ក្រោយសួរគេឯងហើយ សុវត្ថិឌី ធារិកា សុំគេជូនទឹកភ្នែកឲ្យម្ដាយ រួចប្រាប់ថា ម៉ាក់ហូរទឹកភ្នែក ម៉ាក់ស្អាតណាស់ ម៉ាក់កុំ អាឡោះអាល័យ កូនណា កូនមើលថែប្អូន ម៉ាក់កុំភ័យ។ ក្រោយពីធ្វើពិធីបូជារួចរាល់នោះ ពេលនេះ អដ្ឋិធាតុ អ្នកមានគុណទាំងទ្វេ ត្រូវបាន ធារិកា រួមនឹងក្រុមគ្រួសារ, សាច់ញាតិ, អ្នករាប់អាន, ក៏ដូច មិត្តភ័ក្ដិក្នុងរង្វង់សិល្បៈមួយចំនួន យកទៅធ្វើពិធីបាចចូលក្នុងទន្លេចតុមុខហើយ។ បើតាមការរៀបរាប់របស់អ្នកនាងកាតុ នៅក្នុងការឡាយ ពេលយកអដ្ឋិធាតុទៅធ្វើពិធីបាចចូលក្នុងទន្លេនោះ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា…
អានបន្តប្ដី ដែលស្រីៗចង់បាន! មុនរៀបការ ឆាយ វីរៈយុទ្ធ ចាយពេលស្មោះស្នេហ៍៧ឆ្នាំ ហើយថ្ងៃនេះ ខួបអាពាហ៍ពិពាហ៍៥ឆ្នាំ លោកបញ្ជាក់ថា…(មានវីដេអូ)
គេនៅចាំបានថា តារាចម្រៀងល្បីឈ្មោះឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ភាពនៅលីវ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម អ្នកស្រី សែ ចាន់ឌី ដោយពិធីនោះធ្វើឡើងយ៉ាងឱឡារិក នៅតាមបណ្តាយផ្លូវជាតិលេខ ៦A ស្ថិតនៅក្នុង ភូមិតាសែន ឃុំសុទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពោលគឺនៅទីលានដីដ៏ធំរបស់ថៅកែស្រូវ លោក ហាក់ សែ ដែលជាឪពុកក្មេករបស់លោក ឆាយ វីរៈយុទ្ធ។ ភ្ញៀវ ដែលអញ្ជើញចូលរួមក្នុងពិធីមង្គលការរបស់លោកនាពេលនោះ ភាគច្រើនជាភ្ញៀវខាងស្រី និងសុទ្ធសឹងជាអ្នកជំនួញ ខណៈភ្ញៀវជាអ្នកសិល្បៈរួមអាជីព ដូចជា លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញាសុខ ស្រីនាង លោកមាស សាលី លោក ហេង ឡុង លោកប៉ែន ចំរ៉ុង លោក ដួង វីរៈសិដ្ឋ លោក អ៊ី ណូ នាយ កុយ នាយ ចាប ចៀន និង…
អានបន្តតួកូរ៉េសុំខ្មាស! ធ្វើច្រមុះលើកនេះ ទេព បូព្រឹក្ស ស្អាតដូចតុក្កតា ខ្លាចគេអត់ស្គាល់នាងប្រកាសប្រាប់ថា…(មានវីដេអូ)
និយាយដល់ឈ្មោះ តារាចម្រៀងទេព បូព្រឹក្ស ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា រូបនាងជាអតីតតារាចម្រៀង នៅផលិតកម្មហង្សមាស ជាមួយនឹងការកសាងកេរ្តិ៍នៅទីនោះល្បីល្បាញមិនធម្មតា តែក្រោយមករូបនាង ក៏បានសម្រេចលាឈប់តាមអនាគតស្វាមីរបស់ខ្លួន គឺតារាចម្រៀង ងួន ចាន់ដេវីត។ ការចាកចេញរបស់ពួកគេនេះ មិនបានបញ្ចប់អាជីពជាតារាចម្រៀងឡើយ ដោយពួកគេ ក្លាយជាតារាចម្រៀងឯករាជ្យ មានកេរ្ដិ៍ឈ្មោះល្បីល្បាញដដែល ពិសេសនោះ ថែមទាំងមានជីវិតដ៏ប្រសើរជាមួយនឹងការមានលុយ ទិញឡាន ទំនើបៗ ទិញផ្ទះ និងរបស់ហាសូជាច្រើនទៀតនោះ។ និយាយពីរូបសម្រស់វិញ ទេព បូព្រឹក្ស ត្រូវបានគេដឹងថា រូបនាងស្អាតពីធម្មជាតិទៅហើយ សូម្បីនៅពីក្មេងក៏ស្អាតផងដែរ។ តែភាពស្អាតនេះ មិនទាន់គ្រប់គ្រាន់សម្រាប់តារាចម្រៀង ដែលចូលចិត្តលេងស្តាយល៍តែងខ្លួនប្លែករូបនេះឡើយ ដោយអ្នកនាង នៅតែជ្រើសរើសការកែសម្ផស្សបន្ថែមទៀត នៅគ្លីនិកមួយកន្លែងនាទីក្រុងភ្នំពេញ។ ទោះយ៉ាងណា អ្វីជាការចាប់អារម្មណ៍នោះ ត្រង់ថា ក្រោយវះ,កាត់ខ្ទង់ច្រមុះជាលើកទី២ហើយនោះ សម្រស់របស់នាង កាន់តែស្អាតប្លែកថែមទៀត មើលទៅដូចតុក្កតាអញ្ចឹង ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ទប់ចិត្តមិនសរសើរមិនបាននោះទេ រហូតដល់អ្នកខ្លះយករូបតាំងលើអេក្រង់ទូរស័ព្ទទៀតផង។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ពេលរូបនាង បង្ហោះរូបថត២សន្លឹកបង្ហាញសម្រស់ក្រោយកែកុនរួច ហើយដាក់Captionប្រកាសប្រាប់អ្នកគាំទ្រថា «នាងខ្ញុំទេព បូព្រឹក្សចាស…
អានបន្តស្អាតគ្មានទាស់! អ្នកនាង ដេត ម៉ាលីណា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្មានតែក្រមុំអាយុ១៨ ពិសេសលេងCaptionយ៉ាងចាក់ដោតថា…
ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយលោកឌួង ឆាយ រយៈពេលជាង១ឆ្នាំមកនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនឲ្យនៅទំនេរ ឬហៅថាជាអ្នកម្ដាយSingleដដែល ដោយមិនទាន់បើកចំហបេះដូងទទួលអ្នកណាម្នាក់ឡើយ។ ជុំវិញរឿងស្នេហានេះ អ្នកនាង ដេត ម៉ាលីណា ក៏តែងតែបញ្ជាក់ជំហរ រក្សាខ្លួនឲ្យនៅទំនេរ ទុកពេលវេលារកលុយ ទុកពេលសម្រាប់កូនៗ និងផ្ដល់សុភមង្គលឲ្យគ្រួសារទាំងមូល។ ការនិយាយបែបនេះ ទំនងជាអ្នកនាង រាងចាលហើយមើលទៅ បានជា ប្រការជំហរម្ដងហើយម្ដងទៀតរឿងរក្សាខ្លួនឲ្យនៅSingleនេះ។ ចំពោះរឿងស្នេហានេះ បើសិនជាអ្នកនាងបើកចិត្តវិញ មិនដឹងថា មានប្រុសៗប៉ុន្មានដាក់មកដាក់ពាក្យសុំធ្វើជាម្ចាស់បេះដូងនោះឡើយ ព្រោះថា អត្តចរិត ក៏ល្អ ស្អាត ឆ្លាត ថែមទាំងពូកែរកស៊ី ជាស្ត្រីដ៏រឹងមាំ និងមានទំនួលខុសត្រូវ ចិញ្ចឹមកូនបានយ៉ាងល្អ។ ចំណុចល្អទាំងនេះ របស់អ្នកនាង ដេត ម៉ាលីណា តែងតែត្រូវបានអ្នកគាំទ្រលើកសរសើរ ពិសេសលើរូបសម្រស់ ដោយពួកគេ តែងតែលើកឡើងថា អ្នកនាង ដេត ម៉ាលីណា ស្អាតដូចក្រមុំអាយុ១៨ឆ្នាំ អញ្ចឹង បើទោះពេលនេះ ស្ថិតក្នុងវ័យ៣០ឆ្នាំ និងមានកូន៣ហើយក៏ដោយនោះ។ ជាក់ស្ដែង…
អានបន្តឈប់យល់ច្រឡំ! អ្នកខ្លះថា នាយប្រុញជាមនុស្សក្រពើ ដល់ស្ដាប់លោកពេជ្រ ស្រស់ បកស្រាយ ទើបធ្លាយការពិតថា…
ការចាកចេញ របស់នាយប្រុញពី លោក គង់ កាន ដែលជាអ្នកបណ្ដុះបណ្ដាលខ្លួននោះ បានធ្វើឲ្យមនុស្សមួយចំនួនគិតថា អ្នកកំប្លែងវ័យក្មេងរូបនេះ ជាមនុស្សក្រពើ ជាមនុស្សរមិលគុណជាដើម ធ្វើឲ្យលោកពេជ្រ ស្រស់ នៅមិនស្ងៀម ចេញមុខបកស្រាយការពិត។ បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកក្នុងជំនួបជាមួយនាយប្រុញ និង លោកយឹម តាស្រង់, លោកពេជ្រ ស្រស់ បានបញ្ជាក់នៅយប់ថ្ងៃទី២០ ខែឧសភា ថា «មុនដំបូងខ្ញុំសូមអភ័យទោសបងប្អូនទុកជាមុន ដែលខ្ញុំលើកយករឿងក្មួយប្រុញមកនិយាយ ដោយមិនមែនជារឿងប្រទេសជាតិ ប៉ុន្តែរឿងក្មួយប្រុញ គឺពាក់ព័ន្ធនឹងចិត្តនៃការជួយដល់គាត់ ជាពិសេសគ្រួសារគាត់ដែលក្រីក្រ ប៉ុន្តែនៅពេលខ្ញុំផុសអំពីក្មួយប្រុញទទួលបានការងារថ្មីស្រាប់តែឃើញមនុស្សមួយចំនួន បែរជាព្យាយាមជាន់ពន្លិចគាត់ទៅវិញ ដោយចោទថាក្មួយប្រុញគឺជាមនុស្សក្រពើឬមិនដឹងគុណប្អូន គង់ កាន ជាដើម។ ត្រង់នេះខ្ញុំសូមគូសបញ្ជាក់ថា ក្មួយប្រុញ បានចាកចេញពីប្អូន គង់កាន លើកដំបូង គឺក្មួយប្រុញ មិនបានបង្ហោះអ្វីមួយធ្វើឱ្យប៉ះពាល់ដល់ប្អូន គង់ កាន ឡើយ ដោយក្មួយប្រុញបានទៅសម្ងំនៅស្រុកវិញគ្មានអ្នកដឹង ហើយក្មួយប្រុញក៏មិនបានទាមទារអ្វីដែរ ប៉ុន្តែវាជាការចៃដន្យខ្ញុំបានទៅលេងផ្ទះក្មួយប្រុញ ដោយមិនបានព្រៀងទុក ក៏បានដឹងរឿងក្មួយប្រុញទៅនៅផ្ទះ មិនបានអ្វីដែលគេផ្សាយនោះទៅ ហើយខ្ញុំក៏បង្ហោះនូវអ្វីដែលខ្ញុំបានដឹង គឺក្នុងគោលបំណងចង់ឱ្យក្មួយប្រុញមានគេជួលនឹងបានប្រាក់ជួយដល់គ្រួសារគាត់ ពីព្រោះគ្រួសារគាត់ក្រីក្រណាស់ គឺក្រទាំងចំណេះដឹងទៀត…
អានបន្តឆ្អឹងអណ្ដែតវិញហើយ! លោក យឹម តាស្រង់ ធ្វើតាមសន្យា បើកប្រាក់ខែ ឲ្យនាយប្រុញ មុន៦ពាន់ដុល្លារ ហើយធ្វើការ១ខែទទួលបានរហូតដល់…
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកពេជ្រ ស្រស់ទម្លាយថា តារាកំប្លែងវ័យក្មេង នាយប្រុញ សម្រេចចិត្តត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ដោយសារតែការថតកន្លងមក មិនទទួលបានប្រាក់កាសនោះ។ ទោះយ៉ាងណារឿងនេះ ឧកញ៉ា សម្បត្តិ បានបកស្រាយរួចហើយ ហើយលោកពេជ្រ ស្រស់ ដែលជាអ្នកបង្ហោះសារពាក់ព័ន្ធនឹងនាយប្រុញនោះ ក៏បានធ្វើការបកស្រាយរួចអស់ហើយដែរ ព្រមទាំងបានជួបគ្នា ដោះស្រាយការយល់ច្រឡំ ចប់សព្វគ្រប់ផងដែរ។ ចំណែក វិវាទរវាង នាយប្រុញ និងAdminក៏ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ កាលពីពេលថ្មីៗកន្លងទៅនោះ ដោយរថយន្ត, ម៉ូតូ បានទៅលើនាយប្រុញទាំងអស់។ បើត្រឡប់ទៅចាប់អារម្មណ៍ពេលកំពុងមានភាពចម្រូងចម្រាសគ្នាវិញនោះ មានមហាជនជាច្រើន បានសម្ដែងការអាណិតចំពោះនាយប្រុញ រហូតដល់ លោកយឹម តាស្រង់ កាលពីម៉ោងជិត១០យប់ថ្ងៃទី២៤ ខែមេសា បានប្រកាសថា «ក្មួយប្រុញមកជួបខ្ញុំ ខ្ញុំផ្តល់ប្រាក់ខែ ១ខែ $1000 ថតតែ១០ថ្ងៃទេ ក្នុង១ខែ អាចបើក $6000 ស្មើ កន្លះឆ្នាំមុន កន្លែងស្នាក់នៅ ខ្ញុំរៀបចំជូន បញ្ជាក់៖ ព្រោះក្តីអាណិត ស្រឡាញ់ ពីចិត្តផ្ទាល់ខ្លួន…
អានបន្តកម្របានឃើញ! ព្រះនាងតូច ជេនណា សម្រេច ទម្លាយឈុតខ្លីៗក្នុងខ្សែភាពយន្ត លាហើយស្នេហ៍ខ្ញុំ ព្រោះតែ…(មានវីដេអូ)
ប្រិយមិត្តមួយចំនួន ទំនងជាមិនធ្លាប់បានទស្សនានោះឡើយ នូវខ្សែភាពយន្តរឿង «លាហើយស្នេហ៍ខ្ញុំ» ដែលជាស្នាព្រះហស្ថ របស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ទោះយ៉ាងណា ឈុតខ្លះៗនៅក្នុងខ្សែភាពយន្តនេះ ត្រូវបានព្រះនាងតូច នរោត្តម ជេនណា ធ្វើការបង្ហោះ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ហើយបញ្ជាក់ថា «នឹកណាស់ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ! នេះជាឈុតខ្លះៗនៅក្នុងខ្សែភាពយន្តរឿង Adieu mon amour (លាហើយស្នេហ៍ខ្ញុំ) ដែលជាស្នាព្រះហស្ថរបស់សម្តេចតាទួត ព្រះនរោត្តម សីហនុ ព្រះបរមរតនៈ ផលិតនៅឆ្នាំ១៩៨៨ នាប្រទេសកូរ៉េខាងជើង ដោយពេលនោះ សម្តេចតាទួត ស្តេចប្រោសព្រះរាជទានអោយជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត សម្តែងជាតួសំខាន់មួយរូប។ ក្នុងឈុតខ្លីៗនេះ អ្នកទាំងអស់គ្នានិងបានឃើញ សកម្មភាពសម្តែងរបស់ជីដូនខ្ញុំ ដែលប្រកបទៅដោយកាយវិការរស់រវើក ទឹកមុខសក្តិសមគ្មានទាស់។ ភាពយន្តនេះ ធ្វើអោយខ្ញុំ និងក្រុមគ្រួសារទាំងអស់ រំជួលចិត្តកាន់តែខ្លាំង ព្រោះតែសេចក្តីនឹកចំពោះរូបគាត់ ដែលទើបបែកពីយើងទៅថ្មីៗនេះ។ ខ្ញុំសូមបួងសួងជាថ្មីម្តងទៀតចំពោះដួងវិញ្ញាណក្ខន្ធជីដូនខ្ញុំ សូមលោកអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។ …
អានបន្ត