លោកអ្នក ទំនងជា បានជ្រាបរួចមកហើយ នូវខ្សែជីវិតរបស់អតីតពលករប្រទេសកូរ៉េ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកើតចេញពីត្រកូលកសិករ និងមានស្រុកកំណើត នៅភូមិ ត្រពាំងសាលា ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏ជាអ្នកដែលតស៊ូខ្លាំងបំផុតដើម្បីចាកចេញពីភាពក្រីក្រ។ អ្នកឧកញ៉ា បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ក្នុងជីវិត រហូតក្លាយឈ្មោះជាឧកញ៉ា និងបច្ចុប្បន្នមានឈ្មោះជាអ្នកឧកញ៉ា ដែលមានលុយវាល់លានដុល្លារ មានជំនួញធំៗជាច្រើន និងជាសប្បុរសជនដ៏ល្បីល្បាញមួយរូបផងដែរ។ បើទោះពេលនេះ អ្នកឧកញ៉ា ក្លាយជាបុគ្គលជោគជ័យ មានលុយវាល់លានក៏ពិតមែន ប៉ុន្តែជារឿយៗ អ្នកឧកញ៉ា បានប្រើជីវិតរបស់ខ្លួនយ៉ាងសាមញ្ញ ដូចទៅនឹងពេលអតីតកាល រស់បែបជីវិតជាអ្នកស្រែ ដដែល ដោយមិនតម្កើងឫក ភ្លេចកំណើតរបស់ខ្លួននោះឡើយ។ ចំណែកគ្រួសារវិញ អ្នកឧកញ៉ា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និងកូន៣នាក់។ ក្នុងចំណោមកូនទាំង៣នោះ ចាស្មីន ( Jasmine) មានកសម្មភាពខ្លាំងជាងគេនៅលើបណ្ដាញសង្គម ហើយថ្មីៗនេះទៀត ថែមទាំងបង្ហោះសារមួយធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះពាក្យពេចន៍មិនសមថា កូនក្មេងអាចរកនឹកសរសេរចេញមកយ៉ាងល្អបែបនេះឡើយ។ បង្ហោះភ្ជាប់ជាមួយរូបថតជាមួយឪពុក១សន្លឹក អូនចាស្មីន បានដាក់Captionយ៉ាងចាក់ដោតថា «លោកពុកមិនបង្រៀនអូនអោយចាយលុយទេ តែបង្រៀនអូនឲ្យប្រឹងរកលុយ លោកពុកប្រាប់ថា មិនឲ្យសង្ឃឹមទ្រព្យសម្បត្តិឪពុកម្ដាយទេ ត្រូវពឹងលើខ្លួនឯង»។ អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា…
អានបន្តDay: July 2, 2022
សើចលាយទឹកភ្នែក! ថ្ងៃខួបកំណើត ស្រីអូន, ឧកញ៉ា ឈាង រ័ត្ន លេងមួយក្បាច់នេះ ធ្វើឲ្យស្រីអូន ស្លឺភ្នែក រួចឆ្លៀតខ្សឹបប្រាប់ថា…
លោកអ្នក បានជ្រាបរួចមកហើយថា លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន និងស្វាមីរបស់នាង មានងារជាឧកញ៉ានោះ ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ចេះអត់ឱន អធ្យាស្រ័យឲ្យគ្នា ខណៈបច្ចុប្បន្ន ពួកគេមានជំនួញជាច្រើនក្នុងដៃ។ ជាក់ស្ដែង ស្រីអូន ធ្លាប់លើកសរសើរស្វាមីនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនថា «មនុស្សម្នាក់ ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី, មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងឲ្យតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី, មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលើលោកនេះគឺ លោកប្ដី, ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វើ, ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វើ ជាទីប្រឹក្សាដ៏ល្អ។ សុំទោសប្ដីសំលាញ់ ដែលប្រពន្ធគិតការងារច្រើនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច»។ ដោយឡែក នៅថ្ងៃខួបកំណើតរបស់ស្រីអូន នោះ, ឧកញ៉ា ឈាង រ័ត្ន បានបង្ហោះរូបថតស្វីតៗជាមួយគ្នាជាច្រើនសន្លឹក រួចជូនពរ និងសរសើរភរិយាបណ្ដូលចិត្តវិញថា «រីករាយថ្ងៃខួបកំណើតប្រពន្ធសំណប់ចិត្ត ម៉ាក់ស្រីតូចសំណប់បេះដូង។ បង និងកូនសូមជូនពរអូនអោយទទួលបានសុខភាពល្អបរិបូរណ៍ ធ្វើការដាច់យប់ដោយមិនចេះឈឺ និង ជោគជ័យគ្រប់ការងារ។ វត្តមានរបស់អូនគឺជាអភិនិហាសម្រាប់គ្រួសារយើង។ មានអូនគឺមានអ្វីគ្រប់យ៉ាង។ Happy birthday…
អានបន្តមិនធម្មតា! មុនសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា, ប៉ាច គីមមួយ និងសយ រតនៈ បានធ្វើរឿងទាំងនេះរួមគ្នាយ៉ាងរលូន
ក្រោយពីប្រកាសពីទំនាក់ទំនងជាមួយគ្នាជាផ្លូវការអស់រយៈពេលប៉ុន្មានខែនោះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀង សយ រតនៈ និង ប៉ាច គីមមួយ បានចូលរោងភ្ជាប់ពាក្យតាមប្រពៃណី ខណៈតារាល្បីៗចូលរួមជាច្រើននោះ។ អ្វី ដែលចាប់អារម្មណ៍ មុននឹងឈានដល់ការរៀបចំពិធីភ្ជាប់ពាក្យ ប៉ាច គីមមួយ និង សយ រតនៈ បានទិញផ្ទះរាប់ម៉ឺនដុល្លារ និងបង្កើតមុខជំនួញរួមគ្នាបន្ថែមពីលើអាជីពសិល្បៈរបស់ពួកគេ។ មិនត្រឹមតែជាពិធីភ្ជាប់ពាក្យទេ ប៉ាច គឺមមួយ និង សយ រតនៈ ក៏បានរៀបចំពិធីឡើងគេហដ្ឋានថ្មីផ្គួបគ្នាតែម្ដង។ ពិធីភ្ជាប់ពាក្យ និងឡើងគេហដ្ឋានថ្មី របស់ពួកគេ មើលទៅ ពិតជាមានភាពអធិកអធមខ្លាំងណាស់ ទោះធ្វើឡើងតែ១ព្រឹកក៏ដោយ ដោយមានការតុបតែងរៀបចំលំអយ៉ាងស្រស់ស្អាត ខណៈ សាមីខ្លួនស្ថិតក្នុងឈុតប្រពៃណីខ្មែរពណ៌ស៊ីជម្ពូ ពិតជាសមសួន និងស័ក្ដិសមគ្នាខ្លាំងណាស់។ កម្មវិធីរបស់ពួកគេ ធ្វើឡើងក្រោមវត្តមានចូលរួមពីសំណាក់តារាជាច្រើនដួងដូចជា តារាចម្រៀង សុគន្ធ និសា, ម៉ាដូណា, កញ្ញា រ៉េត ស៊ូហ្សាណា, តារាចម្រៀង សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, ពិធីការិនី សោម ស្រីនាថ,លោក ឃី សុឃុន,…
អានបន្តនៅតែខ្លាំង! ក្រោយការចាកចេញរបស់តារាល្បីៗមួយចំនួនពីCTN, អ្នកនាង យក់ ចិន្តា នៅតែទទួលបានឱកាសមួយនេះ ក៏ទម្លាយថា…
បន្ទាប់ពីមានការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងថ្មី, តារាកំប្លែងមួយចំនួន អ្នកផលិតកម្មវិធី រួមនឹងពិធីករល្បីៗមួយចំនួន បានចាកចេញពីទូរទស្សន៍ស៊ីធីអិននោះ ខណៈអ្នកនាង យក់ ចិន្តា ពិធីការិនីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍មួយនេះ បានបង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួន ក្រោយឈរជើងនៅទីនោះរយៈពេល២០ឆ្នាំ។ អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ អមដោយការរៀបរាប់ថា «ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃស្ថានីយទូរទស្សន៍ CTN ក្នុងរយៈពេល 20 ឆ្នាំមកនេះ នាងខ្ញុំ បានអភិវឌ្ឍខ្លួនពីពិធីការិនីម្នាក់រហូតដល់កាន់តួនាទីជានាយិកាត្រួតពិនិត្យគុណភាព។ ទោះមានឧបសគ្គច្រើនក៏ដោយ ក៏ខ្ញុំតែងតែអាចជម្នះរាល់ឧបសគ្គទាំងនោះបាន ដោយសារតែមានថ្នាក់ដឹកនាំ CBS ដែលតែងយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះបុគ្គលិក និង ក្រុមការងារដែលចេះជួយគ្នាទៅវិញទៅមកនៅក្នុងក្រុមហ៊ុន។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទកភាពខ្លាំងឡើងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CBS ដ៏កក់ក្ដៅនេះ។ ក្នុងអាជីពមួយនេះ ខ្ញុំមិនភ្លេចពីតម្លៃរបស់ស្ត្រី ដោយផ្សារភ្ជាប់ជាមួយសារសំខាន់នៃសមភាពយែនឌ័រនៅក្នុងកម្មវិធីមុនៗនោះទេ ហើយកម្មវិធីទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិយើង។ ហើយថ្មីៗនេះ អ្នកគ្រប់គ្រងថ្មីរបស់ CBS បានបន្តផ្ដល់ឱកាសសម្រាប់នាងខ្ញុំ ដើម្បីដឹកនាំកម្មវិធី “បាទមេ” រដូវកាលទី2 ដែលជាកម្មវិធីកំប្លែងសើចចុកពោះ ជាមួយតួសម្ដែងថ្មី និង “សង្វៀនម្ហូប” ដែលផ្ដល់នូវរសជាតិប្លែកថ្មី ធ្វើឱ្យកម្មវិធីរបស់ CBS លេចធ្លោបំផុតក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។ សូមអរគុណដល់គ្រួសារ CBS ដែលបានធ្វើឱ្យនាងខ្ញុំ មានថ្ងៃនេះ ហើយពួកយើងនឹងធ្វើឱ្យ CBS កាន់តែរីកចម្រើនជាមួយគ្នា»។ ដោយឃើញបែបនេះ ទំព័រហ្វេសប៊ុក…
អានបន្តស្រណោះណាស់! ទីបំផុត ពែកមី ចែកផ្លូវគ្នាជាមួយCTNជាផ្លូវការហើយ បន្សល់ទុកនូវពាក្យលាប៉ុន្មាម៉ាត់ថា…
នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា ដោយឈរជើងលើវិថីសិល្បៈអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីវិវឌ្ឍខ្លួនពីកម្មករសំណង់។ នាយមានកំណើតសិល្បៈដល់សព្វថ្ងៃនេះ ក៏ដោយសារតែស្ថានីយទូរទស្សន៍CTNដែរ តែពេលនេះ នាយ ប្រកាសដើរចេញពីទីនោះជាផ្លូវការហើយ។ មុនប្រកាសចាកចេញជាផ្លូវការនេះ កាលពីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាយពែកមី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារ ខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ នាយពែកមី បន្តថា ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិន ដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ»។ តារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ បន្តថា សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នូវច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិក ដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ ។ បន្ថែមលើនេះ នាយពែកមី បានបង្ហោះសារមួយទៀត ដោយបញ្ជាក់ថា សូមបងប្អូនសិល្បៈ ឬ បុគ្គលិក ដែលចូលទៅក្នុងCTN ហើយមានការសួរនាំច្រើន តឹងតែង ត្រូវបំពេញឯកសារផ្សេងៗ …ពីខាងសន្តិសុខ សូមបងប្អូនកុំខឹងនឹងគាត់អី គាត់ធ្វើតាមតែបញ្ជាថ្នាក់លើទេ បើគាត់មិនធ្វើគេដកគាត់គាត់ចេញ ដូចនេះសូមបងប្អូនអនុគ្រោះអោយខាងសន្តិសុខផង សូមអរគុណ ។ ក្រោយផុសសារខាងលើ ផ្អើលអស់អ្នកគាំទ្រអស់ប៉ុន្មានម៉ោងនោះ …
អានបន្តក្រោយឃើញជំទាវ មួយ ឡេង ដាច់ចិត្តទម្លាយរឿងប្ដីក្ប.ត់ចិត្ត ស្រាប់តែផែង វណ្ណៈ លើកឡើងបែបនេះភ្លាមថា…(មានវីដេអូ)
និយាយដល់ឈ្មោះលោកជំទាវ មួយ ឡេង ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់រួចមកហើយថា លោកជំទាវ កំពុងតែមានភាពជោគជ័យលើមុខជំនួញ និងស្នេហា ដោយគេឧស្សាហ៍ឃើញលោកជំទាវ និងស្វាមី ដែលមានឋានៈខ្ពស់ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមខ្លាំងណាស់។ គេចាំបានថាកាលពីចុងឆ្នាំ ២០២១ លោក ជំទាវ និងស្វាមី បានរៀបចំពិធីឡើងភូមិគ្រឹះធំស្កឹមស្កៃ ដែលមានតម្លៃប្រមាណជាង២លានដុល្លារឯណោះ ជាហេតុធ្វើឲ្យមហាជនមានការលាន់មាត់សរសើរស្ទើរគ្រប់គ្នា។ អ្វី ដែលពិសេសទៀតនោះ អ្នកលក់អនឡាញដ៏ល្បី និងជោគជ័យទាំងនៅក្នុងស្រុក និងសហរដ្ឋអាមេរិករូបនេះ ក៏ជាម្ចាស់ហាងលក់គ្រឿងអលង្ការមួយកន្លែងថែមទៀត ហើយកន្លងមកមាននារីមិនតិចទេ ច្រណែនជាមួយលោកជំទាវ។ តែអ្វីៗមិននឹកស្មានដល់នោះ ស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈលោកជំទាវ បានឡាយវីដេអូទាំងទឹកភ្នែករៀបរាប់ពីភាពឈឺចាប់ ដែលស្វាមីមានស្រីច្រើន។ លោកជំទាវ មួយ ឡេង ត្រូវបានគេស្គាល់ថា ជាភរិយារបស់ឧត្តមសេនីយ៍ ប៊ន សំអាត ដែលមានឋានៈជាផ្កាយពីរនៅក្រសួងមហាផ្ទៃ ហើយកន្លងមកគេតែងឃើញលោក ជំទាវ និងស្វាមីបង្ហាញរូបភាពផ្អែមល្ហែមនឹងធ្វើការងារសប្បុរសធម៌រួមគ្នាយ៉ាងរីករាយស្ទើរមិនជឿថា នៅពីក្រោយភាពរីករាយរបស់អ្នកលក់អនឡាញដ៏ល្បីរូបនេះមានរឿងរ៉ាវបែបនេះសោះ។ លោកជំទាវ មួយ ឡេង ថា ដោយសារសព្វថ្ងៃ លោកជំទាវ កំពុងស្ថិតនៅសហរដ្ឋអាមេរិកទើបលោកជំទាវហ៊ាននិយាយរឿងនេះ ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះកន្លងមកនៅពេលឈ្លោះគ្នាស្វាមីរបស់លោកជំទាវ ធ្លាប់ច្រ,បាច់កលោកជំទាវប៊ិះស្លា,ប់ម្តងរួចមកហើយ ថែមទាំងធ្លាប់គំ,រាមដាក់ប៉ូ,លិសចាប់ប្រសិនលោកជំទាវលែ,ងលះ ហើយថែមទាំង ថាគាត់អាចមានសិទ្ធិស,ម្លាប់យើងបានហើយចោ,ទថាជាចោរ។ លោក ជំទាវ…
អានបន្តកម្សត់ណាស់! អ្នកស្រី ទ្រី ដាណា រកឃើញអ្នកស្អំបេះដូង, ពូម៉ៅ បានត្រឹមជូនពរទាំងទឹកភ្នែកថា…(មានវីដេអូ)
គេសង្កេតឃើញថា ក្រោយពីលែង,លះគ្នាជាមួយពូម៉ៅនោះ អ្នកស្រី ទ្រី ដាណា បានប្រកាសបើកបេះដូងជាបន្តបន្ទាប់ ដើម្បីជ្រើសរើសបុរសស្មោះស្នេហ៍ដើម្បីធ្វើជាគូជីវិតកាន់ដៃខ្លួនដល់ចាស់កោងខ្នងនោះ។ ក្នុងការប្រកាសបើកបេះដូងនេះ អ្នកស្រី ធ្លាប់បញ្ជាក់ថា ខ្លួនរស់នៅក្នុងការកុ,ហក បោ,កប្រា,ស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។ អ្នកស្រី អះអាងថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោ,កខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។ ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។ ក្រោយពីប្រកាសជ្រើសរើសមក រហូតមកដល់ពេលនេះ ទំនងជាអ្នកស្រី រកឃើញអ្នកស្អំបេះដូងរបស់ខ្លួនហើយមើលទៅ ដោយជារឿយៗ គេឃើញ ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បង្ហាញបុរសម្នាក់ ឲ្យឃើញតែខ្នង និងឧស្សាហ៍និយាយពីរឿងរៀបការរបស់ខ្លួននោះ។ ជាក់ស្ដែង កាលពីថ្មីៗនេះ…
អានបន្ត