មើល​ជ្រុង​ណា​ក៏​ស្អាត! ឱក សុគន្ធកញ្ញា ទម្លាយ​កម្រង​រូបថត​ពេល​ធ្វើ​គណៈកម្មការ​ ហើយ​ពោល​ពាក្យ​ថា…

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​បញ្ចប់​ទៅ​ដោយ​រលូន កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ដោយ​រក​ឃើញ​ម្ចាស់​ពាន ​គឺ​បាន​ទៅលើ​បេក្ខជន លីម តិច​ម៉េង មកពី​ខេត្ត​កំពង់ចាម។ ពេល​កម្មវិធី​មិនទាន់​បញ្ចប់​នោះ គេ​សង្កេត​ឃើញ​ថា ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ គណៈកម្មការ អ្នកនាង ឱក សុគន្ធ​កញ្ញា មានការ​តុបតែង​ខ្លួន​ដ៏​ស្រស់​ស្អាត ជាមួយ​សម្លៀក​បំពាក់​គ្មាន​ជាន់គ្នា​នោះ​ឡើយ ដោយ​មើល​ជ្រុង​ណា​ក៏​ឃើញ​ស្អាត​ដែរ។ ដោយឡែក ពេល​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ បាន​បញ្ចប់​ទៅនោះ​, នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​ទម្លាយ​កម្រង​រូបថត​របស់​ខ្លួន​ពេល​ធ្វើ​គណៈកម្មការ​ជាច្រើន​សន្លឹក អម​ដោយ​ពាក្យពេចន៍​អរគុណ​ជាច្រើន។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ស្រស់​ស្អាត​នោះ កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​រូបនេះ បាន​ពោលពាក្យ​ថា «​នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា សូម​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ ពី​សំណាក់​ពុក​ម៉ែ បងប្អូន មកលើ​រូប​នាង​ខ្ញុំ ព្រមទាំង​ក្រុមការងារ​គ្រប់រូប ទាំងនេះហើយ​គឺជា​កម្លាំងចិត្ត​សម្រាប់​យើងទាំងអស់គ្នា ក្នុង​ការបំពេញ​កាតព្វកិច្ច​។ អរគុណ​ដល់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ លោកគ្រូ​ភ្លេង បងៗ​ក្រុមបច្ចេកទេស និង​ក្រុមការងារ​ជាច្រើនរូប​ទៀត ដែល​បាន​លះបង់​កម្លាំងកាយ និង​ចិត្ត តស៊ូ​ពុះពារ​ឆ្លង​ការងារ​ជាមួយគ្នា ទាំង​សប្បាយ​ផង ហត់​ផង លាយ​លំ​គ្រប់​រសជាតិ​ក្នុង​រដូវ​កាល​មួយ​នេះ​។ អ្វីដែល​មិនអាច​ភ្លេច​បាន​នោះ អរគុណ​ទៅដល់ អ្នក​ដែល​នៅ​ពីក្រោយ​ភាពស្រស់ស្អាត ពីមួយ​វគ្គ​ទៅមួយ​វគ្គ…

អានបន្ត

ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ តារាស្រី ២ រូប កំពុងកើបលុយពីមុខរបរពេញនិយម មួយ​នេះ​គឺ​….

បើក្រឡេកមកមើលសិល្បការិនី ២ រូប ដូចជា អេនជី និង គឹម លីហ្សា បើទោះជាអាជីពជាតារាអាចរកបានចំណូលក្រាស់ក្រែលពីកាងារផ្សេងៗក្តី តែអ្នកទាំង ២ សុខចិត្តផ្អឹប និង បញ្ចប់សិល្បៈដោយងាកមករកស៊ីអាជីពកំពុងពេញនិយមតាមរយៈការលក់អនឡាយទៅវិញ។ ១. អ្នកនាង អេនជី អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អេនជី ត្រូវបានគេដឹងថា នាងបានបើករបររកស៊ីលក់អនឡាញតាំងពីមិនទាន់បញ្ចប់ជីវិតសិល្បៈមកម្ល៉េះ។ ក្រោយរៀបការហើយនោះ អ្នកនាងក៏បានផ្អាកអាជីពសិល្បៈរហូតបញ្ចប់សឹងទាំងស្រុងដោយក្លាយទៅជា CEO ក្រុមហ៊ុនផលិតផលថែសម្រស់។ លើសពីនោះ តារាស្រីរូបនេះក៏កំពុងតែកើបលុយលើអាជីពលក់តាមអនឡាញ រួមមានទាំងផលិតផលថែសម្រស់ និង សម្លៀកបំពាក់ ជាដើម។ ២. អ្នកនាង គឹម លីហ្សា ក្រោយរៀបការរួចកាលពីអំឡុងឆ្នាំ ២០១៣ តារាសម្តែង និង ចម្រៀង អ្នកនាង គឹម លីហ្សា ក៏បានចាកចេញទៅរស់នៅឯក្រៅប្រទេសជាមួយនឹងស្វាមី សាងគ្រួសារយ៉ាងមានសុភមង្គល។ ក្រោយមកអ្នកនាងក៏បានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយបានចូលវិស័យសិល្បៈវិញដោយលឹបលៗ តែចុងក្រោយអ្នកនាងបានបញ្ចប់ទាំងស្រុង ព្រមទាំងបានកាន់មុខជំនួញក្នុងដៃជាច្រើន ដូចជាហាងលក់ផលិតផលថែសម្រស់ ព្រមទាំងហាងលក់ម្ជូរក្រឡុក​ និង ហាងបុកល្ហុង​ គ្រឿងសមុទ្រអាំង ជាដើម។ ជារឿយៗ អ្នកនាង គឹម លីហ្សា ក៏ទទួលបានចំណូលកាន់តែច្រើនពីការឡាយលក់ផលិតផល…

អានបន្ត

ក្រោយ​ចប់កម្មវិធីប្រឡង​ ណាន វីសារ ទម្លាយអារម្មណ៍ពិត ដែល​មាន​ចំពោះ ស៊ឹម ច័ន្ទពន្លឺ និង មាស នីតា​ ថាជា​….

និយាយចំពោះ លោក ណាន វីសារ ក៏ជាកំពូលបេក្ខភាពជើងខ្លាំងមួយរូបនៃកម្មវិធី Cambodian Idol រដូលកាលទី ៤ ផងដែរ ដោយទទួលបានការស្រឡាញ់ពេញពីមហាជនអ្នកគាំទ្រមិនតិចនោះទេ ជាមួយនឹងការរួមដំណើរក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដែលអាចមានឱកាសឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ពិតណាស់ ដ្បិតតែបេក្ខភាពរូបនេះ មិនមានឱកាសឈានដល់វគ្គកំពូលចុងក្រោយ ប៉ុន្តែរូបលោកក៏បានក្លាយជាអាលដលក្នុងដួងចិត្តមហាជនអ្នកគាំទ្រជាច្រើនជាមួយនឹងសមត្ថភាពដ៏ខ្លាំងរបស់លោកផងដែរ។ ដោយឡែក ថ្មីៗនេះ ក្រឡេកទៅចាប់អារម្មណ៍បណ្ដាញសង្គម ណាន វីសារ ខណៈពេលកម្មវិធី Cambodian Idol រដូលកាលទី ៤ បានបញ្ចប់ដោយរលូន លោកក៏បានបង្ហោះសារទម្លាយនូវអារម្មណ៍របស់ខ្លួនចំពោះបេក្ខភាពដែលជាមិត្ត និង ដៃគូប្រឡង ២ រូប គឺ កញ្ញា មាស នីតា និង លោក ស៊ឹម ច័ន្ទពន្លឺ ដែលបង្ហាញការសរសើរ និងក្ដីស្រឡាញ់ខ្លាំងចំពោះអ្នកទាំងពីរផងដែរ។ ក្នុងនោះ ណាន វីសារ បានរៀបរាប់ថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការស្រឡាញ់ ការបារម្ភយកចិត្តទុកដាក់យ៉ាងពិតប្រាកដពីបងទាំង ២ ពន្លឺ ខ្ញុំពិតជាសប្បាយចិត្តនឹងចូលរួមត្រេកអរដែលពុកម៉ែបងប្អូន និង មហាជនជាច្រើន បានមើលឃើញពីការប្រឹងប្រែង ភាពអំណត់អត់ធ្មត់របស់បងកន្លងមក បងតែងតែផ្តល់តម្លៃចំពោះមនុស្សជុំវិញខ្លួន នីតា បងគឺមនុស្សស្រីដែលរឹងមាំ…

អានបន្ត

កាន់តែក្តៅ​​ ! លោក គួច ខេវិន ថាកម្មវិធី Miss Grand កម្ពុជា​ ដូចប្រឡងរើសស្រី…..

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោក គួច ខេវិន បានបង្ហោះសារពន្លះកម្មវិធី Miss Grand Cambodia ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភានី ឬនារីពេស្យាចារទៅវិញ។ លោក គួច ខេវិន បានបង្ហោះសាររៀបរាប់លើគណនីហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះថា ៖ «រស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិនដឹង? តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ??? ព្រោះវាមើលទៅដូចជាអាសអាភាស និង អាណាចា ហួសហេតុពេកកន្លង ឃើញហើយវាក្តៅសាច់ រត់ទៅជុះអាចម៍ ៣ ដងនៅតែមិនទាន់បាត់ខ្ពើម ក្លៀកគគ្រិក គ្រលៀនកាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ?»។ ផលិតករដ៏ល្បីឈ្មោះរូបនេះបានបន្តទៀតថា ៖ «តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់មិនគួរយកកេរ្តិ៍យកខ្មាសមកឱ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ? ចូរនាងទាំងហងអើយ គិតផងចុះថាមានសុភាពនារីខ្មែរច្រើនអនេកដែលស្អាតទាំងរូប ល្អទាំងចរិយា ជាបញ្ចពិតកណ្យាណី តែគេមិនមកចូលប្រជែងជាមួយពួកនាងទេ ព្រោះគេមិនឱ្យប្រឡាក់កិត្តិស័ព្ទរបស់នារីខ្មែរ ជាមួយនឹងពួកនាងៗ! យល់???»។ រឿងរ៉ាវមួយនេះបានកើតឡើងបន្ទាប់ពីកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022…

អានបន្ត

ស្ដាប់​ម៉ៃ សុគន្ធ វិភាគ​ ឃើញ​ថា​ ត្រូវ​ម្យ៉ាង​ ដល់​ស្ដាប់​អ្នក​ជំនាញ​វិញ ទើប​ដឹង​កាន់តែ​ច្បាស់​ថា ថុល សុភិទិ ធ្លាក់ ​ដោយសារអ្វី (មាន​វីដេអូ)

លោកអ្នក ​បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​រក​ឃើញ​ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​៤ ភ្លាមៗ​នោះ តារា​ចម្រៀង លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​វិភាគ​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ ធ្លាក់​ពី​តួឯក មក​តួរង ដោយសារតែ​មនុស្ស​ស្រី​ម្នាក់។ លើស​ពី​​​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «​វិភាគ​កុន : Academic Film Criticism» បាន​ធ្វើ​ការវិភាគ​បន្ថែម​យ៉ាង​លម្អិត​ជុំវិញ​រឿង​នេះ ជាមួយ​នឹង​ការ​លើកសរសើរ​ចំពោះ មតិយោបល់​របស់​តារា​ចម្រៀង ម៉ៃ សុគន្ធ ផងដែរ។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​រៀបរាប់​ដូច្នេះ​ថា «​ចំណុច​ល្អ​ ដែល​ខ្ញុំ​ចូលចិត្ត​ពូ​គន្ធ គឺ រាល់​លើក​ពេល​ដែល​គាត់​និយាយ​សាច់​ការ គឺ តម្លៃ​តាក់​តិច​នៃ​គំនិត​ខ្លឹមសារ​បង្កប់​គួរឱ្យ​ពិចារណា​ក្នុង​វោហារ​ស័ព្ទ​គាត់​គឺមាន​ចំណុច​ល្អ​គួរឱ្យ​ពិចារណា​ខ្ពស់​។ ហើយ​ចំណុច​នេះ​ ពូ​គន្ធ​និយាយ​មាន​ហេតុផល​ខ្លះ​ដែរ​..តើ​អ្នកដឹង​ទេ​?? វិថី​សិល្បៈ​វា​ខុសពី​វិថី​ដែល​យើង​បើកបរ​យានជំនិះ ព្រោះ​វិថី​ទៅ​រក​ស្ថាន​តារា គឺ​វា​ឆ្ពោះ​ទៅលើ​។ ចូរ​អ្នក​ចងចាំ​ថា វិថី​នេះ​ទាល់តែ​ងងឹត​បំផុត ទើប​ដឹង​ថា នរណា​មាន​ពន្លឺ​ជាងគេ​។ ហើយ​ពេជ្រ​ដែល​កំពុង​ត្រៀម​ច្នៃ​ក្លាយ​ជា​តារា ស្នេហា គឺជា​អម្រែក ​ដែល​ទាញ​ស្លាប ជន​មាន​ក្តី​ស្រមៃ​មិនអោយ​ហោះ​បាន​ខ្ពស់​.. មិនមែន​មានន័យថា ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​ឡើយ តែ​បុគ្គល​ល្បីៗ​ជាច្រើន​ផ្តើម​វិថី​តារា​ពេល​ខ្លួន Single មាន​អត្រា​ជោគជ័យ​ខ្ពស់ជាង​.​។​ ពាក្យ​បង​ស្រឡាញ់​សយ មួយ​ម៉ាត់​របស់​ភិ​ទិ​អំឡុង​កាលនោះ ​ធ្វើឱ្យ​ហ្វេ​ន​រាប់សែន​នាក់​ចាប់អារម្មណ៍​កំលោះ​សង្ហា​ម្នាក់នេះ…

អានបន្ត

ច្បាស់ហើយ! ថុល សុភិទី និង​ ពេជ្រ សូលីកា ស្លៀក​ឈុត​កូន​កំលោះ-ក្រមុំ​ ឲ្យ​សម្អាងការ​មួយ ហើយ​ជម្រះ​មន្ទិល​ស្នេហ៍​ថា…(មានវីដេអូ)

មុន​ពេល​រក​ឃើញ​ម្ចាស់​ពានCambodian Idolរដូវកាលទី៤នោះ, កាលពីប៉ុន្មានថ្ងៃមុន នៅលើ​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅលើ​ជីវិត​ឯកជន​របស់​តារា​ចម្រៀង​ហង្ស​មាស ពេជ្រ សូលី​កា ខណៈ​មាន​ចចាម អារ៉ាម​ជាច្រើន​និយាយ​តៗ​គ្នា​ថា អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បេក្ខជន​ថុល សុ​ភិ​ទិ។ តាមរយៈ​ពាក្យ​ចចាម អារ៉ាម​នោះ ​ធ្វើ​ឲ្យ​អ្នក​មេម៉ាយ ពេជ្រ សូលី​កា ហាក់​បន្ទោស​ខ្លួនឯង​យ៉ាងខ្លាំង​។ នាង​ បាន​បង្ហោះ​សារ​ហាក់​ដូច​មានការ​ឈឺ​ចាប់ និង​បន្ទោស​ខ្លួនឯង​នៅលើ​បណ្ដាញសង្គម​ ក្រោយ​មើល​ឃើញ​ថា ប្រជាប្រិយភាព​របស់ ថុល សុ​ភិ​ទិ ហាក់​ធ្លាក់ចុះ​។​ ជុំវិញ​ទំនាក់ទំនង​ជាមួយ​បេក្ខជន Cambodian Idol ថុល សុ​ភិ​ទិ តារាចម្រៀង ពេជ្រ សូលី​កា បាន​បញ្ជាក់​ច្បាស់​ៗ​ថា ​គ្រាន់តែ​ជា​យល់​ច្រឡំ ហើយ​នាង​បាន​ទទូច​អង្វរ​ដល់​មហាជន មាន​ការ​ស្រលាញ់ និង​គាំទ្រ​បេក្ខជន ថុល សុ​ភិ​ទិ ដូច​កាលពីមុន​វិញ​។​ ទោះ​ពេជ្រ សូលីកា មានការ​បកស្រាយ​រួចហើយក៏ពិតមែន ក៏នៅតែមានមន្ទិល​មួយ​ចំនួន​ជុំវិញ​រឿង​នេះ​ដដែល។ ដោយហេតុ​នេះ​ហើយ ​ទើប​ ពេល ​​ស្លៀក​ឈុត​កូន​ក្រមុំ-កំលោះ​ឲ្យ​សម្អាងការ​ហង្ស​ ​ជាមួយ ​ពេជ្រ សូលីកា នោះ ថុល សុភិទិ បានធ្វើការបញ្ជាក់ជាថ្មីជម្រះមន្ទិលមហាជន។ បង្ហោះភ្ជាប់ជាមួយរូបថតក្នុងឈុតកូនកំលោះ-ក្រមុំជាមួយជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ…

អានបន្ត

ណុប បាយ៉ា​រិ​ទ្ធ និយាយ​បែបនេះ​, ស៊ឹម ច័ន្ទ​ពន្លឺ យក​ដៃ​ស្ទាប​ទ្រូង​ ខំ​ទប់ទឹក​ភ្នែក ខណៈ​កន្លង​មក ​លោក​ធ្លាប់​បកស្រាយ​រួច​​​ហើយ​ថា… (​មាន​វីដេអូ​)

និយាយ​ដល់​ការ​ប្រឡង​ដំបូង​ក្នុង​វគ្គ​Judge Audition បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ ស្ថិត​ក្នុង​អាយុ​២៩​ឆ្នាំ មកពី​ខេត្ត​តាកែវ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ បូករួម​ទាំង​រូបរាង​សង្ហា​ទៀត​នោះ​ ធ្វើ​ឲ្យ​លោកគ្រូ​ពេទ្យ​រូប​នេះ ទាក់ចិត្ត​មនុស្ស​ស្រី​មិន​តិច​នាក់​នោះ​ទេ។ ស្រប​ពេល​មាន​ការ​លង់​នឹង​សម្រស់​គ្រូពេទ្យ​ជាច្រើន នា​ពេលនោះ បែរ​ជា​មាន​អ្នកខ្លះ មិន​ពេញចិត្ត ចោទ​ថា គ្រូពេទ្យ​រូប​នេះ ជា​វៀតណាម ជា​ចេក ​ជាដើម ទាំង ដែល​ពេល​ប្រឡង​កម្មវិធី The Voice​នៅ​ប្រទេស​វៀតណាម​​ រូបលោក បាន​ប្រាប់​ច្បាស់​ៗ​ហើយ​ថា ជា​ជនជាតិ​កម្ពុជា ហើយ​ក្នុង​ការ​ឡាយ​កន្លងមក ក៏បាន​បញ្ជាក់​រួចហើយ​ថា លោក​សុំា​អស់ហើយ​រឿង​ស្រី​បោក បើ​ថា​សួរ​ចេក មិន​ចេក​អត់​ដឹង​ទេ​។ នេះ​ចង់​បញ្ជាក់​ថា លោកគ្រូ​ពេទ្យ​មិនមែន​ចេក​នោះទេ។ បន្ទាប់ពី​មានការ​រិះ,,គន់​រួចមក លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍​រូប​នេះ នៅតែ​បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​ពី​មួយ​វគ្គ​ទៅមួយ​វគ្គ​រហូត​ឈាន​ដល់​វគ្គ​Live Show នៅតែ​ទទួល​បាន​សំឡេង​បោះឆ្នោត​ច្រើន​ពី​ទស្សនិកជន​ដដែល​។ ការ​ជាប់​ម្ដង​ហើយ​ម្ដងទៀត​នោះ ត្រូវ​បាន​អ្នក​មិន​ពេញចិត្ត​មួយ​ចំនួន​ថា ជាប់​ដោយសារ​ខ្សែ ដោយសារ​រូបរាង​សង្ហា​ ជាដើម។​ ត្រង់​ចំណុច​នេះ លោកគ្រូ​ពេទ្យ ស៊ឹម ច័ន្ទ​ពន្លឺ​ក៏បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ​រួចហើយ​ថា បើ​មាន​ខ្សែ​ពិតមែន​នោះ លោក​មិន​មក​ប្រឡង​នោះ​ទេ ចេញ​ច្រៀង​យក​តែម្ដង។ ទោះជា​លោកគ្រូ​ពេទ្យ​ធ្វើការ​បកស្រាយ​យ៉ាង​ចិត្ត​ត្រជាក់​ជា​បន្តបន្ទាប់​យ៉ាងណា ក៏​សំឡេង​នៃ​ការរិះ,,គន់​នៅតែ​បន្ត​។​ ជាក់ស្ដែង ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍​រូប​នេះ ច្រៀង​ពីរោះ ធ្វើបាន​ល្អ​ជាង​វគ្គ​មុនៗ​ទៅទៀត តែ​ក្នុង​គំនិត​អ្នក​ស្អប់ នៅតែ​យល់ថា…

អានបន្ត

នោះ! ក្រោយ​​រក​ឃើញ​ម្ចាស់​ពាន ស្រាប់តែ​បែក​ធ្លាយ​សំឡេង ថុល សុ​ភិ​ទិ និយាយ​ពី​ លីម តិច​ម៉េង​ថា…(មាន​វីដេអូ)​

កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២​​ ​​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤​នេះ​ បាន​បិទ​បញ្ចប់​យ៉ាង​រលូន​, ដោយ​ប្រើ​រយៈពេល​ជាង​កន្លះ​ឆ្នាំ ទើប​ប្រសូត​បាន​ម្ចាស់​ជយលាភី ​​ គឺ​បេក្ខជន ​លីម តិចម៉េង។ ក្រោយពី​រក​ឃើញ​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​៤​រួចមក ស្រាប់តែ​នៅ​យប់​ថ្ងៃ​ដដែល ​​គណនី​ទីកតុកមួយ ​ទម្លាយ​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​២​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​លើកឡើង​ថា លីម តិច​ម៉េង , ថុល សុ​ភិ​ទិ និង​​ នាង ដា​វីន គឺជា​មិត្តភ័ក្ដិ​គ្នា​ដ៏​ជិតស្និទ្ធ​ ស្គាល់​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​វីដេអូ​ទីក​តុ​ក​នោះ​,ថុល សុ​ភិ​ទិ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​ «បងប្អូន​ជួយ​មើល​ណា ខ្ញុំ​ចង់​បកស្រាយ​ថា​, Best Friend ខ្ញុំ​មាន​៣​នាក់​នឹង​, ហើយ​អា​ម៉េង​ជាមួយ​ខ្ញុំ​គឺ​ស្គាល់​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ​, ហើយ​នេះ​គឺជា​គ្រុប​ខ្ញុំ​មានតែ​៣​នាក់​ទេ​, អ្នក​ទាំង​អស់គ្នា​ត្រូវ​យល់​ត្រូវ​ដឹងផង​, អរគុណ​ច្រើន»។​ ​សូម​រំលឹក​បន្តិច​ផងដែរ​ថា​, អំឡុង​ពេល​ដំណើរការ​នៃ​កម្មវិធី​ប្រឡង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤​នេះ​, មានរឿង​ចម្រូងចម្រាស​ជាច្រើន​, ជាពិសេស​ហ្វេ​នៗ​អ្នក​ទាំង​២ តែម្ដង​។ ដល់​ថ្នាក់​គ្រាន់តែ​ឃើញ​អ្នក​ទាំង​២​រវល់​រៀងខ្លួន​ឃ្លាន​ឆ្ងាយ​ពីគ្នា​តែ​បន្តិច​, ហ្វេ​នៗ​នាំគ្នា​ថា អ្នក​ទាំងពីរ​ឈ្លោះ​គ្នា។ ទោះយ៉ាងណា កន្លងមក ពួកគេ​ទាំង២ បាន​ធ្វើការ​បកស្រាយ​រួចមកហើយ​ថា​…

អានបន្ត

ក្រោយ​របូត​ពាន​, ម៉ៃ សុគន្ធ ទាញ​មូលហេតុ​ដ៏​ពិសេស​មួយ​ ធ្វើ​ឲ្យ​ ភិ​ទិ ក្លាយ​ជា​តួ​រង ដោយសារតែ​…

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ​បាន​ទៅលើ​កំលោះ​តូច លីម តិច​ម៉េង ខណៈ​អ្នកគាំទ្រ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ។ គេ​សង្កេត​ឃើញ​ថា​ បេក្ខជន ថុល សុ​ភិ​ទិ តែងតែ​ធ្វើ​បានល្អ ច្រៀង​បាន​ពីរោះ ឆ​..​ក់​យក​បេះដូង​អ្នក​ស្ដាប់ នៅក្នុង​វគ្គ​Live Show​រហូត​ឈាន​ដល់​ជាប់​Top 1​ជា​បន្តបន្ទាប់​។ តែ​ក្រោយមក ស្រាប់តែ​ប្រជាប្រិយភាព​លោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាពិសេស​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ដោយ​ធ្លាប់តែ​ជាប់​Top 1 Top 2​ធ្លាក់​មក​ត្រឹម​Top 3​នោះ​។​ ជុំវិញ​ការ​ធ្លាក់​ប្រជាប្រិយភាព រហូត​របូត​ពាន​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវបាន​តារាចម្រៀង ម៉ៃ សុគន្ធ បាន​លើក​ហេ​តុ​ផល​ថា «​ដំបូង​គ្រប់គ្នា​ប្រាកដជា​គិត​ច្បាស់​ណាស់​ថា ភិ​ទិ ជា​តួឯក​ជាពិសេស ហ្វេ​ន នារីៗ ប៉ុន្តែ​បន្ទាប់ពី​លេចចេញ​តួឯក​ស្រី​ម្នា​ក់មក បានធ្វើអោយ ហ្វេ​ន ស្រីៗ​មួយចំនួនធំ​ខកចិត្ត​យ៉ាងខ្លាំង​ (​សិល្បៈ កំពុង​ទាញ​ប្រជាប្រិយ មិនគួរ​ភិ​ទិ ឆាប់​បង្ហាញ​តួឯក​ស្រី​ពេក​សោះ មើល​គំរូ​លោក​ព្រាប សុវត្ថិ តើ​គាត់​លាក់​រឿងនេះ​យូរ​ប៉ុណ្ណា​ទើប​បង្ហាញ​) ដែល​ធ្វើអោយ​ហ្វេ​នៗ​បែរមក​គាំទ្រ និង​បាក់ចិត្ត​ស្រឡាញ់​ទៅលើ តួរង តិច ម៉េង វិញ​បូក​រួមទាំង​ការ​ក្រមិចក្រមើម​របស់គាត់ និង សំឡេង ដែល​កម្រ​រកបាន​រប​ស់គា​ត់ ធ្វើអោយ​គាត់​ក្លាយទៅជា​តួឯក​នៅ​ភាគ​បញ្ចប់​នេះ​ទៅវិញ…

អានបន្ត

សុំសរសើរទឹកចិត្ត! តិច​ម៉េង លើក​ពាន​, លោក ឌួង ឆាយ ដឹង​ច្បាស់​ពី​ប្រវត្តិ​គ្រួសារ​កំលោះ​តូច​រូប​នេះ ក៏​ប្រកាស​ឧបត្ថម្ភ​ថវិកា​រហូតដល់​…

បន្ទាប់ពី​ប្រកួតប្រជែង​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លងមក​នោះ, កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ​បាន​ទៅលើ​បេក្ខជន លីម តិច​ម៉េង មកពី​ខេត្ត​កំពង់ចាម។ ​ ក្នុងការ​បង្ហាញ​សមត្ថភាព​ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២ ពី​សំណាក់​បេក្ខជន ​លីម តិច​ម៉េង កាន់តែ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ​ឃើញច្បាស់​ពី​សមត្ថភាព ទេពកោសល្យ​ក្នុង​វិស័យ​សិល្បៈ របស់​កំលោះ​តូច​រូប​នេះ ក្រៅពី​មាន​អត្តចរិត​ល្អ​, ប្រវត្តិ​គ្រួសារ​កម្សត់​ហើយ​នោះ។ ប្រការ​នេះ​ហើយ ទើប​ពេល​បេក្ខជន មកពី​ខេត្តកំពង់ចាម​រូបនេះ ​លើក​ពាន ត្រូវបាន​មហាជន រួមទាំង​បុគ្គល​ល្បី​ៗ ​រហូត​ថ្នាក់ដឹកនាំ​ចូលរួម​អបអរសាទរ​នោះ​។ ងាក​មក លោក ឌួង ឆាយ មិន​ត្រឹមតែ​ចូលរួម​អបអរសាទ​នោះទេ ថែមទាំង​ប្រកាស​ឧបត្ថម្ភ​ថវិកា​ដល់​កំលោះ​តូច​រូបនេះ​ថែម​ទៀតផង​។​ លោក​ឌួង ឆាយ បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ថា «​ជយោ លីម តិច​ម៉េង អ្នក​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​ជាប់​ហើយ​។ មិនដែល​តាមដាន​ទេ​លើក​ទី 1 ដោយសារ​អ្នក​បុសខ្នុរ​ចូលរួម​ប្រលង​។ ជីវប្បវត្តិ​គ្រួសារ​គាត់​កម្សត់​ណាស់​, ​ខ្ញុំ​នឹង​ឧបត្ថម្ភ​ថវិកា 1,000$ ជូន​ដល់ លីម តិច​ម៉េង ដែលជា​អ្នក បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែលមាន​ជីវប្រវត្តិ​កម្សត់​ជា​ក្មេង​គង្វាល​និង​មាន​ការតស៊ូ​។ ខ្ញុំ​ស្គាល់​ផ្ទះ និង​គ្រួសារ​តិច​ម៉េង​ដោយសារ​ខ្ញុំ​ធ្លាប់ជា​អនុប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​បុសខ្នុរ​។​…

អានបន្ត