ភ្ញាក់​ផ្អើល​ ! ​ចប់កម្មវិធីប្រឡង​ភ្លាម​ ថុល សុភិទិ និយាយពី លីម តិចម៉េង និង Idol ២ រូបទៀត គឺ….

ប្រិយមិត្តបានស្គាល់រួចមកហើយនូវម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ គឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង កាលពីរាត្រីវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។ ទន្ទឹមនឹងជ័យជម្នះរបស់ លីម តិចម៉េង ក៏មានបេក្ខជន ៣ រូបផ្សេងទៀតដែលពុំទទួលបានជោគជ័យគឺ ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ ប៉ុន្ដែទោះជាបែបនេះពួកគេព្រមទទទួលយកលទ្ធផលមួយនេះដោយក្ដីពេញចិត្ត ថែមទាំងអបអរ តិចម៉េង ចេញពីចិត្តស្មោះទៀតផង ព្រោះថាទំនាក់ទំនងរវាងពួកគេទាំង ៤ ហាក់ស្អិតល្មួតនឹងគ្នាខ្លាំងប្រៀបដូចបងប្អូន ជាពិសេស ភិទិ និង តិចម៉េង ពួកគេទាំងពីរជាមិត្តល្អនឹងគ្នាជិត ១០ ឆ្នាំមកហើយ។ ថ្មីៗនេះ ថុល សុភិទិ បានចេញមកបង្ហោះសារលើហ្វេសប៊ុកនិយាយពីទំនាក់ទំនងរបស់ខ្លួន និង Idol ៣ រូបទៀតថា ៖ «កម្រងរូបភាពអនុស្សាវរីយ៍ ជាការចងចាំដ៏អស្ចារ្យរបស់ខ្ញុំជាមួយមិត្តភាពជិត ១០ ឆ្នាំរបស់ខ្ញុំជាមួយ តិចម៉េង , សម្រាប់ បងពន្លឺ និង ដាវីន…

អានបន្ត

ពេជ្រ សោភា ពោលអាណិត ទៅ​កាន់​ ស៊ឹម ច័ន្ទពន្លឺ ព្រោះតែ​រឿង​មួយ​នេះ​….

ជាការពិតណាស់ លោកអ្នកបានដឹងមកហើយ ក្រោយពីការបញ្ចប់ការប្រកួត Cambodian Idol រដូវកាលទី​៤ បេក្ខជន ស៊ឹម ចាន់ពន្លឺ ដែលតែងរងព្យុះភ្លៀង រងការមិនពេញចិត្ត និង រិះគន់ខ្លាំងៗពីសំណាក់អ្នកទស្សនាមួយចំនួន ត្រូវបានឆក់យកបេះដូងអ្នកគាំទ្រមិនតិចដូចគ្នា ក៏ព្រោះភាពរឹងមាំ និង អំណត់ អត់ធន់របស់លោក ដែលឆ្លងឧបសគ្គឈានមកដល់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ បាន។ រូបភាព និង វីដេអូជាច្រើនរបស់បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ក៏ត្រូវបានចែករំលែកតៗគ្នានូវស្នាមញញឹមដ៏ក្រៀមក្រំរបស់លោកនៅលើឆាកប្រកួត ដោយមើលទៅបេក្ខភាពផ្សេងទៀតទទួលបានបាច់ផ្កា កាដូពេញដៃពីអ្នកគាំទ្រ និង ក្រុមគ្រួសារ តែខុសប្លែកតែ ស៊ឹម ច័ន្ទពន្លឺ គឺបានត្រឹមតែមួយបាច់ប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រោយពីឃើញបែបនេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារអរគុណដល់ម្ចាស់បាច់ផ្កាតែមួយគត់ ដែលបានប្រគល់ជូនលោក ស៊ឹម ចាន់ពន្លឺ ព្រមទាំងបន្ថែមនូវការសរសើរ និង លើកទឹកចិត្តដល់បេក្ខជនរូបនេះថា៖ «ក្តីស្រលាញ់របស់មនុស្សប្រែប្រួលគ្រប់ពេល ញញឹមទាំងបាក់ទឹកចិត្ត។ ខ្ញុំអរគុណ អ្នកដែលបានជូនបាច់ផ្កាមួយបាច់នោះទៅគាត់! សម្រាប់ខ្ញុំអាណិតគាត់ណាស់ ទោះគេថាឱ្យយ៉ាងណាក៏គាត់មិនតបត»៕

អានបន្ត

ពេជ្រ សូលីកា បង្ហាញអារម្មណ៍​រំភើប​ទៅ ភិទិ​ ទោះមិន​បាន…..​

ប្រិយមិត្តបានស្គាល់ហើយ ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ៤ នេះគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ដែលលទ្ធផលមួយនេះ បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានសេចក្ដីពេញចិត្ត និង បាននាំគ្នាចូលរួមអបអរសាទរដល់ តិចម៉េង យ៉ាងច្រើនផុសផុល។ យ៉ាងណាមិញទន្ទឹមនឹងជ័យជម្នះរបស់ម្ចាស់ពានថ្មី ប៉ុន្ដែមហាជនមួយចំនួនក៏បានចូលរួមសោកស្ដាយចំពោះបេក្ខជន ៣ រូបផ្សេងទៀត រួមមាន នាង ដាវីន, ថុល សុភិទិ និង លោកគ្រពេទ្យសង្ហា ស៊ីម ច័ន្ទពន្លឺ ព្រោះថាអ្នកទាំង ៣ ក៏ជាបេក្ខជនដ៏លេចធ្លោ ព្រមទាំងមានសមត្ថភាពរៀងៗខ្លួន។ ងាកមកបេក្ខជន ថុល សុភិទិ វិញ ដ្បិតថាលោកមិនអាចដណ្ដើមបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែ ភិទិ ទទួលបានក្ដីស្រឡាញ់ និង ការគាំទ្រពីមហាជនជាច្រើន។ ក្នុងនោះគេឃើញអ្នកម៉ាក់កូន ១ ពេជ្រ សូលីកា ក៏បានបង្ហោះ Fb Story ដ៏រំភើបមួយជាការលើកទឹកចិត្តដល់ ថុល សុភិទិ ថា ៖ «U win in…

អានបន្ត