ពេញក្រមុំបាត់! ខាន​ឃើញ​យូរ, ឃុ​យ ម៉ី​ហៀ​ង ​ច្រៀង​បទ «មាតាដៃ១០០» ធ្វើឲ្យ​ហ្វេនៗ​ភ្ញាក់ព្រើត​ ព្រោះតែ…(មានវីដេអូ)

និយាយ​ដល់​ឈ្មោះ ឃុ​យ ម៉ី​ហៀ​ង ប្រិយមិត្ត​មួយ​ចំនួន បាន​ស្គាល់​រួចមក​ហើយ​ថា នាង​ជា​អតីត​បេក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១ អំឡុង​ឆ្នាំ​២០១៧ ដោយ​កាលនោះ ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ ពេលនេះ នាង​អាចមាន​អាយុ​១៧​ទៅ​១៨​ឆ្នាំ ក្រមុំ​បាត់ទៅហើយ​។​ ក្នុងអំឡុងពេល​ប្រឡង​នោះ កូន​ក្រុម​របស់​អ្នកនាង សុគន្ធ និសា រូបនេះ ទោះ​មិនបាន​ពាន​ក៏ដោយ តែ​ការប្រើប្រាស់​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​នាង​ក្នុង​វគ្គ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​មហាជន មានការ​ពេញចិត្ត​មិន​ស្ទើរ​នោះទេ​។​ បច្ចុប្បន្ន គេ​ក៏​ឃើញ ឃុ​យ ម៉ី​ហៀ​ង លេចមុខ​ក្នុង​កម្មវិធី​តន្ត្រី​តូចធំ​ផងដែរ ហើយ​ទឹកដម​សំឡេង​របស់​នាង​នៅតែ​ពីរោះ​ស្រទន់ ដដែល​។ ជាក់ស្ដែង​ថ្មីៗ​នេះ នាង បាន​ច្រៀង​ចម្រៀង​១​បទ នៅលើ​គណនី​ទីក​តុ​ក​របស់ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា ពិតជា​ពីរោះ​ខ្លាំងណាស់​។​ ទោះយ៉ាងណា ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ម្នាក់​លើក​ជា​សំណូមពរ​ថា «​បើ​ប្អូន​ច្រើន​កុំ​ក្រឡាស់​អណ្ដាត​ខ្លាំងពេក អាច​នឹង​ពីរោះ​ជាង​នេះ​»​។ ជា​ការ​ឆ្លើយតប ឃុ​យ ម៉ី​ហៀ​ង បញ្ជាក់ថា «​ចា៎​អរគុណ ចង់​បញ្ជា​ក់​ប​ង​ថា អណ្ដាត​ខ្ញុំ​ធំ​តិច ពេលខ្លះ​និយាយ​ធម្មតា​ក៏​មិនសូវ​ច្បាស់​ដែរ​»​។​ ​ដោយឡែកថ្មីៗនេះ ឃុ​យ ម៉ី​ហៀ​ង ច្រៀងបទ «មាតាដៃ១០០» នៅក្នុងកម្មវិធីមួយ ហើយត្រូវបានគេយកទៅបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង…

អានបន្ត

ច្បាស់​ដូច​ថ្ងៃ! ​ឃើញ​មុខ ​ថុល សុភិទិ ​ភ័យ​ៗ​ ខាន់​ ជេមស៍ ធ្លាប់​គិត​ខុស​ម្ដង​ហើយ​ តែ​ពេល​នេះ ហ៊ាន ​ទាយ​ទុក​មុន​ថា…(មាន​វីដេអូ)

គេសង្កេតឃើញថា បេក្ខជន ថុល សុភិទី ចាប់ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង មហាជន​ស្គាល់កាន់តែច្រើន​តាមរយៈ​ការ​បកស្រាយបទ «​មិន​អាច​ឃាត់​ទេ​» នៅក្នុង​កម្មវិធីCambodian Idolរដូវកាលទី៤ ក្នុងវគ្គLive Showសប្ដាហ៍ទី១នោះ។ ដោយឡែក នៅក្នុងសប្ដាហ៍ទី២នោះទៀតសោត បេក្ខជន អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ រូបនេះ ក៏ធ្វើបានល្អ មិនចាញ់សប្ដាហ៍ទី១នោះដែរ ហើយកាន់តែ​រាយ​មន្ត​ស្នេហ៍​របស់​ខ្លួន តាមរយៈ​បទ «ស្នាម​ថើប​មួយ​នោះ»។ គ្រាន់តែ២សប្ដាហ៍ នៅក្នុងវគ្គLive Show ថុល សុភិទិ បាន​ទាក់ទាញ​មនុស្សជាច្រើនឲ្យមកចាប់អារម្មណ៍លើចម្រៀងរបស់លោក ហើយគណនីហ្វេសប៊ុករបស់លោក ក៏មានសន្ទុះកើនអ្នកតាមដាន មិនធម្មតានោះដែរ ដោយគិតពេលនេះ មានអ្នកFollowរហូតដល់ទៅជាង១០ម៉ឺនទៅហើយ។ ពេល បេក្ខជន ដែល​មាន​ប្រវត្តិ​ប្រឡង​ចម្រៀង​ធ្លាក់​ច្រើន​ដង​រូប​នេះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ រឿងរ៉ាវ​អតីត​មួយ​ចំនួន​របស់​គេ ត្រូវ​បាន​មហាជន​ ​លើក​ឡើង​ធ្វើ​ជា​ប្រធានបទ​ ក្នុង​ការ​វែកញែក ​ផងដែរ។ ជាក់ស្ដែង តារា​ចម្រៀង ខាន់ ជេមស៍ ដែល​ធ្លាប់​ទស្សន៍ទាយ​រូបគេ ថា​មាន​សំឡេង​មិន​ពីរោះ​ នៅ​ក្នុង​ កម្មវិធី​ទស្សន៍ទាយ​តារា​ចម្រៀង​លាក់​សំឡេង​ I Can See Your Voice Cambodiaរបស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ កន្លងមក​ ដោយសារ​មើល​ទៅ​ភ័យ​ៗ​នោះ បាន​ធ្វើការ​ទស្សន៍ទាយ​ជាថ្មី​ពី​ជោគវាសនា​របស់​រូបគេ។ បង្ហភ្ជាប់ជាមួយវីដេអូ…

អានបន្ត

ឃើញ​ទ្រឹស្ដី​ខ្លាំង​អញ្ចឹង​ទេ តែដល់ កញ្ញា​ ធារី ទម្លាយ​មក ​ទើប​ដឹង​ថា លោក​ប៊ុន ផាក ពូកែ​ងរ​ជាង​ស្រី​ទៀត…(មានវីដេអូ)

ក្រោយពីមានរឿងកក្រើកបណ្ដាញសង្គមរួចមក គេសង្កេតឃើញថា ស្នេហារវាងលោក ប៊ុន ផាក ដែលគេនិយមហៅថាជាគ្រូជោគជ័យ និងកញ្ញា ស៊ាង កញ្ញា ស៊ាន ធា​រី ចាប់ផ្ដើមល្អប្រសើរ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមឥតដាច់នោះទេ។ ទោះយ៉ាងណា ស្របពេលស្នេហាកំពុងផ្អែមល្ហែម ស្រាប់តែលោកប៊ុន ផាក និងកញ្ញា ធារី បានបង្ហោះសារនៅថ្ងៃជាមួយគ្នា បង្ហាញពីតម្រុយស្នេហាឈានដល់ផ្លូវបំបែក ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាថ្មី។ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នោះ លោក ប៊ុក ផាក បានបង្ហោះសារថា «ចុងបញ្ចប់យើងឈ្នះហើយ ឈ្នះចិត្តរៀងខ្លួន តែ​យើង​ចាញ់ ចាញ់​ដែលមិនបានសាងគ្រួសារមួយជាមួយគ្នាជូនពរ​អោយអូនមានសុភមង្គល»។ ទោះយ៉ាងណាក្រោយមក លោកក៏សម្រេចលុបផុសនោះចោលវិញ។ ងាកមកកញ្ញា ស៊ាន ធា​រី បានបង្ហោះរូបថតខ្លួនឯង១សន្លឹក ហើយពោលពាក្យថា «មនុស្សស្រីមិនបាច់ទៅសួរមនុស្សប្រុសថាគេមេចបានមិនល្អចេសចុះទេ គេមានសឹទ្ធធ្វើអ្វីជាខ្លួនគេ គួរឆ្លុះកញ្ចក់មើលខ្លួនឯងថាហេតុអី ខ្លួនឯងមិនមានសម្ថភាពរកបានមនុស្សដែរល្អជាងនេះបាន ? ហេតុអីត្រូវទ្រាំរស់នៅបន្តរទៀត?»។ ក្រោយពីពួកគេបង្ហោះសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា ពួកគេកំពុងមានការបែកបាក់គ្នា ហើយដើម្បីឆ្លើយតបជុំវិញរឿងនេះ បានឡាយវីដេអូ ដោយបញ្ជាក់ថា ខ្លួន និងគូស្នេហ៍ឈ្លោះគ្នាជិត៨០ដងហើយ ដោយ១ អាទិត្យ ឈ្លោះម្តង យូរបំផុត២ អាទិត្យ ឡើងស៊ាំទៅហើយ។…

អានបន្ត

ចោមខ្វាន់ លួ,,ចរើ​អីវ៉ាន់​ចេញ​ពី​ហាងពេជ្រ​អស់, លោកជំទាវ ហ៊ុន ស៊ីណាត​ ប្រ,,តិកម្ម​និង​ដាស់តឿន​ថា…(មានវីដេអូ)

កាល​ពីពេល​ថ្មីៗ​កន្លងទៅនេះ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​អតិថិជន ទ,ម្លាយ​ថា អ្នកនាង​ចោម​ក្វាន់ បាន​លក់​មាស​ក្លែ,ងក្លាយ​មក​ឲ្យ​ពួកគេ (​មាស​លាយ​ជាមួយ​ស្ពាន់​) និង​បាន​ទា,មទារ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​សង​ប្រាក់​ឲ្យ​ពួកគេ​វិញ​នោះ។ ស្រប​ពេល​មហាជន​កំពុង​ចាប់អារម្មណ៍​លើ​រឿង​នេះ​នោះ ស្រាប់តែ​បុរស​ម្នាក់ ដែល​ត្រូវ​បាន​អ្នកនាង ចោម ខ្វាន់ ហៅថា​ជា​ប្តី​ពេញៗ​មាត់​នោះ បាន​ចេញ​មុខ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ថា ខ្លួន​មិនមែន​ការ​ពាក់ព័ន្ធ​ជា​ប្ដី​ប្រពន្ធ​នោះ​ទេ ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​រិះ​,​គន់​ថា លោក​រួម​តែ​សុខ​មាន​រួម​ទុក្ខ​នោះ​។​ បុរស​ខាងលើ​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឆែម ជី​វ័​ន្ត បាន​បង្ហោះ​សារ​បញ្ជាក់​ដូច្នេះ​ថា « ខ្ញុំបាទ​ឈ្មោះ ឆែម ជី​វ័​ន្ត ខ្ញុំ​សូមបញ្ជាក់​ខ្ញុំ និង​អ្នកនាង ចោម ខ្វាន់ មិនបាន​ពាក់ព័ន្ធ​គ្នា​ជា​ប្តី​ប្រពន្ធ​ទេ​រឿង​កន្លងមក​ខ្ញុំ​គឺជា​អ្នកធ្វើការ​ស៊ីប្រាក់ខែ​តែប៉ុណ្ណោះ​សូម​តំណាង​ក្រុមហ៊ុន​ហាង​មាស​ពេជ្រ ចំរើន សុវត្ថិ ភាព សូមកុំ​យល់ច្រឡំ​ថា​ខ្ញុំ​ជា​ប្តី​ប្រពន្ធ​»​។ ការ​លើក​ឡើង​រប​ស់​​បុរស​ម្នាក់​រូប​នេះ បាន​ធ្វើឲ្យ​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​កន្លងមក​ឃើញ​ពួកគេ​មាន​ភាព​ផ្អែមល្ហែម បណ្តើរគ្នា​ចូលរួម​នៅ​ក្នុង​កម្មវិធី​នានា​ និង​ហៅ​គ្នា​ថា​ជា​ប្តី​ប្រពន្ធ​យ៉ាង​ពេញៗ​មាត់​មិន​នឹក​ស្មានថា ​ក្រោយ​អ្នកនាង ចោម ខ្វាន់ មាន​បំ,ណុល​ជាប់​ខ្លួន​បែរជា​លេច​ធ្លាយ​ថា​ លោក​គ្រាន់តែ​ជា​អ្នកធ្វើការ​ស៊ីប្រាក់ខែ​ធម្មតា​ទៅវិញ។ នៅពេលនោះ លោក ជំទាវ ហ៊ុន ស៊ី​ណាត ដោយ​ឃើញបែបនេះ ក៏បាន​ចែករំលែក​វីដេអូ ព័ត៌មាន​នេះ ហើយ​លើក​ឡើង​ថា «​អុញ​! លោក​ឆែម ជី​វ័​ន្ត បែប​ខ្លាច​អស់​តំណែង PM ទេ​ដឹង​បានជា​និយាយ​ថា​ចោម​ក្វាន់​មិនមែនជា​ប្រពន្ធ…

អានបន្ត

ទប់​លែង​ជាប់​! ខឹង​គេ​អត់​សង​លុយ, ទ្រី ដាណាទី២ ប្រកាស​តាមហ្វេស​ប៊ុក​ ក្ដែងៗ​ថា…(មានវីដេអូ)

លោកអ្នកច្បាស់ជាចាំបានថា នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤វគ្គ Judge Audition បេក្ខនារីម្នាក់ មានមុខមាត់ស្រដៀងអ្នកស្រី ទ្រី ដាណា បានបង្ហាញវត្តមានក្នុងកម្មវិធីនេះ ហើយមានសំឡេងពីរោះថែមទៀត ធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង។ តាំងពីជាប់នៅក្នុងវគ្គដំបូងនោះមក ធី ចាន់ធា មកពីខេត្តបាត់ដំបង បានឆ្លងកាត់វគ្គជាបន្តបន្ទាប់រហូតដល់វគ្គ​Green Milesកាលពីយប់ថ្ងៃទី១០ ខែកក្កដាន្លងទៅ បេក្ខនារីរូបនេះ បែរជាធ្វើមិនបានល្អទៅវិញ ដោយសារតែការជ្រើសរើសបទចម្រៀងខុស ហើយទីបំផុតរូបនាង មិនអាចជាប់ទៅវគ្គបន្តទៀត ជាគ្គLive Showនោះឡើយ។ ក្រៅពី​អ្នក​គាំទ្រ មើល​ឃើញ​ថា រូប​នាង​ជ្រើសរើស​បទ​ចម្រៀង​ខុស​ ហើយ​គណៈកម្មការ​ថា​រូប​នាង​ភ័យ​ហើយនោះ, រូបនាងខ្លួនឯងក៏ទទួលស្គាល់ចំពោះរឿងនេះដែរ ដោយនិយាយសុំទោសថា «ខ្ញុំរើសបទខុសខ្លួនឯង សុំទោសហ្វេន ដែលខ្ញុំធ្វើមិនបានល្អ។ បន្ថែមលើនេះ ស្ត្រី ដែលអ្នកខ្លះហៅថា ជាទ្រី ដាណា ទី២រូបនេះ បានបង្ហោះសារមួយទៀត បញ្ជាក់ថា «ខ្ញុំមិនស្ដាយក្រោយទេរឿងខ្ញុំប្រឡងមិនដល់វគ្គឡាយសូ​​ ព្រោះខ្ញុំជាប់បានច្រើនវគ្គដែរ ​ តែអ្វីដែលខ្ញុំស្ដាយ គឺខ្ញុំអោយតែប្រឡងដឹងតែ​ភ័យហើយ មិនយល់ពីខ្លួនឯងដែរនឹង ឈឺធ្មេញចំពេលកុំពុងច្រៀង​ សុំទោសផងហ្វេនៗ ដែលស្រលាញ់សំឡេងខ្ញុំ ខំទៅមើលខ្ញុំដល់ឆាកជួយស្រែក​ហ៊ោ​ខ្ញុំ​ដល់​ចប់​ បើ​ខ្ញុំ​នៅ​មានឱកាស ខ្ញុំនឹងមិនធ្វើអោយហ្វេនខ្ញុំខកចិត្តទៀតទេចប់ពីថ្ងៃនះតទៅ»។ តាមរយៈនេះ អ្នកគាំទ្ររបស់នាង ប្រាប់ទៅវិញថា «បងបើមានឱកាសCambodia…

អានបន្ត

នារី​ម្នាក់​ ដែល​ធ្លាក់​ពីលើ​អគារ SkyTree នោះ ​គឺ​នាង​លោ​.​ត​ស​ម្លា​..​ប់​ខ្លួន​ពី​ជា​ន់ទី​២៥ ព្រោះតែ​រឿង​នេះ​សោះ​

​ភ្នំពេញ ៖ ករណី​នារី​ ដែល​ធ្លាក់​ពីលើ​អគារ SkyTree(​ស្កា​យ​ទ្រី​) ស្លា​.​ប់ នោះ​គឺជា​ករណី​លោត​ស​ម្លា​.​ប់​ខ្លួន​ពី​ជា​ន់ទី​២៥ មិនមែនជា​ករណី​ឃាត់​កម្ម​នោះទេ ដោយសារ​តែមាន​វិបត្តិ​ផ្លូវចិត្ត និង​ជំងឺ depression ។​ ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​អគារ​Sky Tree Hotel ដែលមាន​ទីតាំង​ចុះ​ពី​ផ្លូវ​លេខ​៧០​បន្តិច​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ប្រភព​ព័ត៌មាន​ពី​បងប្អូន​របស់​នារី​ដែល​លោត​ស​ម្លា​.​ប់​ខ្លួន​បានឱ្យដឹងថា នារី​ដែល​ធ្លាក់​ពីលើ​អគារ​ស្កា​យ​ទ្រី ជាន់​ទី​២៥ នេះ​មានឈ្មោះ​មួយ ទៀង អាយុ​២២​ឆ្នាំ មាន​បងប្អូន​៣​នាក់ ស្រី​ទាំង​៣​។ នាង​គឺជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ ម្តាយ​របស់​នាង​បាន​ស្លា​.​ប់​កាលពី​៤​ឆ្នាំមុន ហើយ​មាន​ឪពុក​ជា​អ្នករត់​ឡំ​ប្រឺ​តា​និង​ជា​សន្តិសុខ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​។​ នាង​មួយ ទៀង​ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ នាង​មាន​ជំងឺ depression ហើយ​មុនពេល​កើតហេតុ​នាង​បាន​ឈ្លោះប្រកែក​ជាមួយនឹង​សង្សារ​របស់​នាង​តាមរយៈ​ទូរស័ព្ទ ហើយ​នៅពេលនោះ​សង្សារ​របស់​នាង​បាន​និយាយ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​អ្នកគ្រប់គ្រង​ខុន​ដូ​ដើម្បី​ឱ្យទៅជួយ​មើល​នាង តែ​ជាក់ស្ដែង​បន្ទប់​ខុន​ដូរ​បស់​នាង​ត្រូវបាន​ចាក់សោ​បិទ​ជិត លុះ​មួយសន្ទុះ​ក្រោយមក​នាង​ក៏​លោត​ទម្លាក់ខ្លួន​ចុះមក​ខាងក្រោម​តែម្ដង​។​ បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​រួមជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ទៅដល់​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់​របស់​នារី​ម្នាក់​នេះហើយ​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា នាង​ពិតជា​លោត​ស​ម្លា ប់​ខ្លួនឯង​ពី​ជា​ន់ទី​២៥ ប្រាកដ​មែន ។ ទើប​កម្លាំង​សមត្ថកិច្ច​បានធ្វើ​លិខិត​កំណត់ហេតុ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អានបន្ត

គួរឲ្យសរសើរ! ​កូនស្រី​នាយ ក្រូច មា ន​ដុង​កាត់​តាម​ឪពុក​ ខណ​:​នាយ​កំពុង​បង្រៀន​ឲ្យ​ចេញ​…​

នាយ ក្រូច ជា​តារា​កំប្លែង​​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប ​ដែល​ទទួលបាន​ការស្រឡាញ់​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន​គ្រប់​វ័យ​។ ​បច្ចុប្បន្ន​ទេពកោសល្យ​កំប្លុក​កំប្លែង​របស់​នាយ ក្រូច កាន់តែ​ទទួល​បានការ​គាំទ្រ​ និង​ទាញ​ទាញ​ពី​មហាជន​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ស្រប​ពេល​ជាមួយគ្នា​នោះដែរ​ថ្មីៗ​នេះ ​ក៏មាន​អ្នក​គាំទ្រ​កំពុង​នាំគ្នា​ចាប់អារម្មណ៍ ​ក្រោយពេល​តារា​កំប្លែង​ល្បីឈ្មោះ​នាយ ក្រូច បានបង្ហាញ​មុខ​កូនស្រី​របស់ខ្លួន​ ដែលមាន​វ័យ​ពេញក្រមុំ​យ៉ាង​ស្រស់ស្អាត​។ ​ម្យ៉ាង​ទៀត​រឿង​ ដែល​គេ​កាន់តែ​នឹកស្មាន​មិន​ដល់​នោះ ​គឺ​កូនស្រី​នាយ ក្រូច ថែមទាំង​មាន​ដុង​សិល្ប​:​កាត់ ទៅរក​ឪពុក​ទៀតផង​។​ ​ជាក់ស្តែង​នាយ ក្រូច បាន​ពញ្ញាក់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ថែមទៀត​ បន្ទាប់ពី​ឃើញ​លោក​បាន​ទម្លាយ​រូបភាព​កូនស្រី​ជាទី​ស្រឡាញ់​ខ្លួន​នៅលើ​បណ្តាញ​សង្គម ​ឲ្យ​មហាជន​បានឃើញ​គ្រប់គ្នា​។​កូនស្រី​របស់​តារា​កំប្លែង​នាយ ក្រូច ក៏ត្រូវ​បាន​គេ​ដឹងថា​ មាន​ដុង​ក្នុង​វិស័យ​សិល្បៈ​ផងដែរ ​ខណ​:​នាយ ក្រូច កំពុង​ខិត​ខំ​បណ្ដុះ​កូនស្រី​ដើម្បី​ចេញ​រកលុយ​ក្នុង​អាជីព​សិល្ប​:​ដូច​សព្វថ្ងៃ។ ក្នុងនាម​ជា​ឪពុក​ នាយ​ក្រូច ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កូន​ស្រី​សំណព្វចិត្ត​របស់​លោក​មាន​ឈ្មោះ បឿន សុ​បុ​នប​ញ្ញា​។​ យ៉ាង​ទៀត​ពេលនេះ​ លោក​ ក៏បាន​ដឹក​ដៃ​កូនស្រី​ចេញ​រកលុយ​ជាមួយគ្នា​ក្នុង​កម្មវិធី​មង្គលការ​ ដែល​នាង​មាន​ជំនាញ​ផ្នែករាំ​របាំ​អបអរ​ក្នុង​កម្មវិធី​មង្គល​នោះ​ផងដែរ​៕

អានបន្ត

មិន​ចង់​មាន​ឈ្មោះ​ជា​ស្រី​ប្រុស​ច្រើន, អៀ ម៉េង​លិ ទ្រាំ​៥​ឆ្នាំ ចុង​ក្រោយ​ប្រកាស​ឲ្យ​ស្រីៗ​ប្រុងប្រយ័ត្ន ព្រោះតែ…

និយាយ​ដល់​ឈ្មោះ តារា​សម្ដែង អៀ ម៉េង​លិ ប្រិយមិត្ត​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូប​នាង​ជាតា​រា​ស្រី​មួយ​រូប ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត សាច់​សខ្ចី​ដូច​បណ្ដូល​ចេក និង​និយម​ស្លៀកពាក់​បែប​ស៊ិ​,,​ច​ស៊ី សម្ញែង​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​នោះ​។​ ​ និយាយ​ពី​ជីវិត​គូ​វិញ កន្លងមក ស្រី​ស្អាត អៀ ម៉េង​លិ ឧស្សាហ៍​មាន​បញ្ហា​រកាំរកូស​ជាមួយ​នឹង​គូស្នេហ៍​របស់​ខ្លួន ជា​បុរស​រូប​សង្ហា និង​ជា​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ឥណ្ឌា ខ្លាំងណាស់​។ តែ​ជារឿយៗ​តែងតែ​ត្រូវ​គ្នា​វិញ។ ទោះ​យ៉ាង​ណា​ពេលនេះ ទំនងជា​មិន​អាច​ផ្សះផ្សា​ដូច​ពេលមុន​នោះ​ឡើយ ដោយសារ​តែ អ្នកនាង បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ជា​សាធារណៈ និង​លើក​ហេតុផល ដោយ​ប្រើ​សម្ដី​ធ្ងន់​ៗ​ខ្លាំង​ណាស់​។​ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក ខណ្ឌ​ចែក ជាមួយ​គូស្នេហ៍ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា​នេះ​, ស្រី​ស្អាត អៀ ម៉េង​លិ ប្រកាស​ថា «​នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ ថា​ នាង​ខ្ញុំ​ជាមួយ​បុរស​មួយ​នេះ ​បាន​បែក​គ្នា​ហើយ ចឹ​ង​សុំ​បងប្អូន ​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ទាំងអស់​សូម​កុំ​សួរ អំពី​បុរស​នេះ​ពី​នាង​ខ្ញុំ​ទៀត ព្រោះ​មិន​ចង់​ឮ​សូម្បី តែ​ឈ្មោះ ហើយ​បងៗ​ទាំងអស់គ្នា​កុំ​ថា​ឱ្យ នាង​បែក​គ្នា​ក៏​ប្រកាស​ដែរ ព្រោះ​ស្រឡាញ់​គ្នា​ក៏​ផុស​ជា​សាធារណៈ​ឱ្យ បងប្អូន​ដឹង ចឹ​ង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈ ឱ្យ​ប្អូន​ដឹង ៥​ឆ្នាំ​ត្រូវ​បាន​បញ្ចប់។ ​ខ្ញុំ​មួយ​ម្នាក់​នេះ​គឺ​មិន​អាច​ទៅរួច​ទេ លើក​នេះ​គឺ​បញ្ចប់​ពិតមែន​ហើយក៏​មិន​ឈ្លោះ​គ្នា​ដែរ​គឺ បញ្ចប់​តែម្ដង ស្រីៗ​ប៉ះ​ម្នាក់​នឹង ​ត្រៀមខ្លួន​ទៅ ហើយ…

អានបន្ត

បានត្រឹមអាណិត! លង់​​​ក្នុង​បំ,,ណុល​អស់​ទ្រព្យ​ពី​ខ្លួន​ ផលិតករ​រឿង​«​ដើម្បី​កូន​»​សម្រេច លា​ក្រុង​ទៅ​នៅ​ខេត្ត​វិញ​

កាលពី​ថ្មីៗ​កន្លង​ទៅនេះ​, ផលិតករ​ល្បីឈ្មោះ​លោក ហ៊ុយ យ៉ា​ឡេង បា​នស ម្រេច​ប្រកាស​ដាក់​លក់​ផ្ទះ​បន្ទាន់​ក្នុង​តម្លៃ​ឡាយឡុង​ក្រោម​ទីផ្សារ ​គឺជា​ង​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​ ក្រោយមក​លោក ហ៊ុយ យ៉ាង​ឡេង ក៏បាន​ប្រកាស​លក់​ឡាន​បន្ថែម​ដើម្បី​យក​លុយ​ទៅ​ដោះ​បំណុ..ល​គេ។ បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​គឺ​ផលិតករ ហ៊ុ យ យ៉ា​ឡេង បាន​និយាយ​ពី​ដើមចម​នៃ​ការប្រកាស​លក់​អស់​ផ្ទះសំបែង​និង​ឡាន​ផ្ទាល់ខ្លួន​ថា​ បញ្ហា​នេះ​កើតចេញពី​ការ​លង់ខ្លួន​ក្នុង​បំណុល​រាប់​ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ខាតបង់​ក្នុង​ការ​ផលិត​រឿង​អំឡុង​ពេល​វិ​ប,,ត្តិ​កូ​វីដ​-១៩​រយ​:​ពេល​២​ឆ្នាំ​កន្លងទៅ​ទើប​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លូន​ក្នុងស្ថានភាព​ដ៏​លំបាក​បែបនេះ​។​ ជាមួយគ្នានេះ​លោក ហ៊ុយ យ៉ាង​ឡេង​ក៏បាន​រម្លឹក​នូូវ​អតីតកាល​របស់ខ្លួន​គ្រា​ចូលមក​រស់នៅ​ក្រុង​ភ្នំពេញ​អស់​រយ​:​ពេល​ជាង​២៤​ឆ្នាំ​មកនេះ ​គឺ​ឆ្លងកាត់​គ្រប់​រសជាតិ​ជីវិត​ទាំង​ការងារ​ក្នុង​វិស័យ​ភាពយន្ត​និង​រឿង​ជូរចត់​ជាច្រើន​ទៀត​។ ​លោក ហ៊ុយ យ៉ាង​ឡេង​ បាន​សរសេរ​សំណេរ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ដើម្បី​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​របស់ខ្លួន​ទៅកាន់​មហាជន​ផងដែរ​។​ អ្វីដែល​គេ​ចាប់អារម្មណ៍​នៅ​ដើមដំបូង​នៃ​សំណេរ​គឺ​លោក ហ៊ុយ យ៉ាង​ឡេង បានលើកឡើង​ថា ​លា​ហើយ​ភ្នំពេញ​។​ ចូលឆ្នាំ​១៩៩៨ ចេញ​វិញ​២០២២​ស្មើ​២៤​ឆ្នាំ​។​ សូម​រំ​ឮ​ក​អតីត​កាល​ខ្ញុំ​ជា​ក្មេង​កើត​នៅ​ជំរំ​មាតុភូមិនិវត្តន៍​៩៣​។​ ចំណែក​ផ្នែក​ខាងក្រោម​នៃ​ការរៀបរាប់​លោក ហ៊ុយ យ៉ាង​ឡេង បាន​បញ្ជាក់​ដែរ​ថា​ ចុងបញ្ចប់​ខ្ញុំ​សូម​បញ្ជាក់ ​ខ្ញុំ​មិន​លា​ទៅ​ស្លា,,ប់​ទេ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្តូរ​ទីតាំង​ផលិតកម្ម​ខ្ញុំ​មក​នៅ​សៀមរាប​វិញ ក្រែងលោ​អាច​ល្អ​ប្រសើរ​ជាង​មុន​ព្រោះ​ភ្នំពេញ​២៤ ឆ្នាំ​ហើយ​សល់​ដូច​រៀបរាប់​ខាងលើ​នេះឯង​។​ លោក​ក៏បាន​លើកឡើង​បន្ថែមទៀតថា ​អញ្ចឹង​ហើយ​ទើប​លោក​សម្រេច​មក​តស៊ូ​ជីវិតចុងក្រោយ​នៅ​ទឹក​ដី​លោកតា​ជ័យ​ហើយ​បើ​កិច្ច​ខំប្រឹង​ចុងក្រោយ​មិន បាន​ថត​រឿង​”​ព្រះអង្គ​ជ័យវរ្ម័ន​ទី​៧”​គឺ​លោក​ស៊ូ​ស្លា,,ប់​នៅ​ទឹកដី​នេះឯង​៕​

អានបន្ត

ទប់លែងជាប់! ឡាន​មេ​ ទើប​ទិញ​ឲ្យ​ពេល​ប្រឡង​ជាប់ ស្រាប់តែ​ជួប​រឿង​មួយ​នេះ, សួ វិចិត្រ រិះ..គន់​ឡាន​ដឹក​ក្រួស​ថា…

យើង​សូម​រំលឹក​​​ថា ​មុន​ក្លាយ​ជា​ម្ចាស់​ពាន, នៅ​ក្នុង​វគ្គ​Beat Yourself កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២​កន្លង​ទៅ​នោះ, ​សួ ចិត្រ ធ្វើ​មិនសូវ​បាន​ល្អ​នោះ​ទេ ក្នុង​Concept បទ​បែប​Rock ដោយ​ផ្ដើម​ដំបូង​ខុស​ចង្វាក់​បន្តិច កាយវិការ​មិន​ស៊ី​នឹង​ចម្រៀង ចេះតែ​លោតៗ។ លុះ​ច្រៀង​ចប់ លោក​ក៏បាន​ថើប​ខ្សែក​របស់​ខ្លួន​ទៀត​ផង។ ការ​ថើប​ខ្សែក​ខ្លួនឯង​នេះ បាន​ធ្វើ​ឲ្យ​អ្នកនាង​ពេជ្រ សោភា ចាប់អារម្មណ៍​ខ្លាំង​ណាស់ ក៏​សួរ​ទៅកាន់​ចិត្រ ឲ្យ​បញ្ជាក់​ពី​មូលហេតុ​ ហើយ​ចិត្រ បាន​ប្រាប់​ថា ខ្សែក​នេះ មេ​លោក​ឲ្យ ហើយ​ប្រាប់​ថា មក​ប្រឡង​ឲ្យ​ជាប់ ធ្វើជា​តារា​ហង្សមាស​ឲ្យ​បាន។ នៅ​ទីបំផុត​ ​សួ វិចិត្រ ​ក៏បាន​ក្លាយ​ជា​ម្ចាស់​ពាន​ និង​ជា​តារា​ចម្រៀង​​នៅ​ហង្ស​មាស​ដូច​បំណង ក្រោយ​ពី​ទទួល​បាន​សំឡេង​សារ​ច្រើន​ជាង​គេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក Beat The Best កាលពីយប់ថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២២​នោះ។ ថៅកែ​របស់​ចិត្រ នៅយប់ផ្ដាច់ព្រ័ត្រ ក៏បាន​ទៅ​ចូលរួមលើកទឹកចិត្តផងដែរ ហើយ​ក្រោយកូនចៅក្លាយជាម្ចាស់ពាន ក៏បានបំពាក់បាច់ផ្កា យ៉ាងស្រស់ស្អាត ហើយ​ពោលពាក្យ​ថា «បងចូលរួមត្រេកអរប្អូន ដែលធ្វើបានសម្រេច ប៉ុន្តែជីវិត នៅវែង​ឆ្ងាយណាស់ ត្រូវតែប្រឹងប្រែងតស៊ូបន្តទៀត»។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ស្រាប់តែនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោយពេល សួ…

អានបន្ត